ញាក់សាច់ដឹងពីទំហំបណ្ណាការ កូនស្រីពៅ ហ៊ឹម ស៊ីវន ទទួលបានពីកូនកំលោះ
- 2018-04-10 03:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញាក់សាច់ដឹងពីទំហំបណ្ណាការ កូនស្រីពៅ ហ៊ឹម ស៊ីវន ទទួលបានពីកូនកំលោះ
ចន្លោះមិនឃើញ
បើតាមអ្នកស្រី សោ ភន មានវ័យ ៦៨ឆ្នាំត្រូវជាម្ដាយបង្កើតអ្នកស្រី ហ៊ឹម ស៊ីវន បានមានប្រសាសន៍ថា ចៅស្រីរបស់ខ្លួនបានទទួលបណ្ណាការពីភាគីខាងកូនកំលោះនូវទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិក។
ស្ត្រីវ័យ ៦៨ឆ្នាំរូបនេះបន្ថែមថា បណ្ណាការចំនួន ១០ម៉ឺនដុល្លារកូនស្រីរបស់ខ្លួន(អ្នកស្រី ហ៊ឹម ស៊ីវន) និងចៅស្រីមិនបានទាមទារឬតម្រូវពីភាគីខាងប្រុសឡើយ តែខាងប្រុសជាអ្នកពេញចិត្តជូននូវបណ្ណាការដ៏ច្រើនសន្ធឹកសន្ធាប់ដូច្នេះ ដើម្បីយកមករៀបចំកម្មវិធីមង្គលការទាំងមូល។
“ចំពោះបណ្ណាការ ១០ម៉ឺនដុល្លារដែលកូន និងចៅស្រីខ្ញុំអត់តម្រូវហ្នឹងមិនមែនជាលុយសុទ្ធទាំងអស់ទេ យើងសរុបទាំងគ្រឿងអលង្ការមានចិញ្ចៀនពេជ្រ ដែលខាងប្រុសគាត់ជូនមកណាក្មួយ "។ ម្ដាយអ្នកស្រី ហ៊ឹម ស៊ីវន បានរៀបរាប់ដូច្នេះ។
គួរបញ្ជាក់ថាមង្គលការកូនស្រីពៅកំពូលតារាចម្រៀងអ្នកស្រី ហ៊ឹម ស៊ីវន ត្រូវបានបញ្ចប់កាលពីរាត្រីថ្ងៃអាទិត្យទី៧ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកជំទាវ ឯកឧត្ដមក្នុងជួរថ្នាក់ដឹកនាំប្រទេស៕