មុនចូលឆ្នាំខ្មែរគ្រួសារអ្នកសិល្បៈ ៥រូបជួបរឿងសប្បាយ និងកើតទុក្ខផុតលេខ
- 2018-04-11 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនចូលឆ្នាំខ្មែរគ្រួសារអ្នកសិល្បៈ ៥រូបជួបរឿងសប្បាយ និងកើតទុក្ខផុតលេខ
ចន្លោះមិនឃើញ
មុនចូលឆ្នាំប្រពៃណីជាតិខ្មែរមកដល់គ្រួសារអ្នកសិល្បៈ ៤ រូបជួបរឿងកើតទុក្ខដោយសារតែបាត់បង់មនុស្សជាទីស្រឡាញ់ និងជាខ្នងបង្អែកនៅក្នុងគ្រួសារ តែក៏មានគ្រួសារសិល្បៈមួយចំនួនទៀតបានពើបប្រទះ និងរឿងល្អៗជាច្រើនផងដែរ។
សម្រាប់រឿងសោកសង្រេង និងក្ដុកក្ដួលកើតឡើងលើក្រុមគ្រួសារអ្នកសិល្បៈ
១/កំពូលតារាកំប្លែង វីតាមីនសេ បានទទួលមរណភាពកាលពីវេលាម៉ោង ១២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៨ ដោយជំងឺមហារីកថ្លើម។ ការបាត់បង់តារាកំប្លែងជើងចាស់រូបនេះបានធ្វើឲ្យក្រុមគ្រួសារលោកក៏ដូចជាមហាជនទាំងក្នុង និងក្រៅសិល្បៈមានអារម្មណ៍សោកសៅ និងក្នុងក្ដួលយ៉ាងខ្លាំងចំពោះការទៅគ្មានថ្ងៃត្រឡប់មកវិញរបស់សិល្បករដ៏ឆ្នើមមួយនេះ។
ចំពោះរឿងសប្បាយរីករាយកើតឡើងលើគ្រួសារអ្នកសិល្បៈ
២/ លោក ខេមរៈ ភារុណ ត្រូវជាបងប្រុសបង្កើតកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ត្រូវបានព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលចេញព្រះរាជក្រឹត្យដំឡើងឋានន្តរសក្ដិពីសក្ដិ៥ទៅជាឧត្ដមសេនីយ៍ផ្កាយ១កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។ ដំណឹងនេះបានធ្វើឲ្យក្រុមគ្រួសារ ខេមរៈ សិរីមន្ត សប្បាយ នឹងរំភើបចិត្តយ៉ាងខ្លាំងស្ទើររកពាក្យអ្វីមកនិយាយពុំបាន។ ចំណែកឯមហាជនក៏មានករភ្ញាក់ទាំងក្នុង និងក្រៅសិល្បៈក៏មានការភ្ញាក់ផ្អើលផងដែរ។
៣/ កូនស្រីពៅកំពូលតារាចម្រៀងអ្នកស្រី ហ៊ឹម ស៊ីវន បានបញ្ចប់ទៅយ៉ាងរលូនកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ ដោយការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវទាំងក្នុង និងក្រៅសិល្បៈយ៉ាងច្រើនកុះករទៀតផង។ ពិសេសជាងនេះទៅទៀតមានការអញ្ជើញចូលរួមជាមហាកិត្តិយសពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកជំទាវ ឯកឧត្ដមក្នុងជួរថ្នាក់ដឹកនាំប្រទេសមួយចំនួន។ វត្តមានសម្ដេចទ្រង់ឯកឧត្ដម និងលោកជំទាវបានធ្វើឲ្យអ្នកស្រី ហ៊ឹម ស៊ីវន ក៏ដូចជាក្រុមគ្រួសារទាំងរំភើបចិត្តឥតឧបមារកពាក្យអ្វីមកបរិយាយពុំបាន។
៤/ តារាសម្ដែង ហង្ស ម៉ារីណា ត្រូវជាបងស្រីបង្កើត ហង្ស ម៉ារីនី បានក្លាយជាជំទាវទាំងវ័យក្មេងក្រោយពីនាងបានរៀបការជាមួយឯកឧត្ដម ហេង សុខគង់ មានតួនាទីជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងកសិកម្ម កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះ។ ដំណឹងនេះបានធ្វើឲ្យមហាជនទាំងក្នុង និងក្រៅសិល្បៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិននឹកស្មានថាតារាសម្ដែងស្រីរូបនេះបានក្លាយជាជំទាវទាំងវ័យនៅក្មេងដូច្នេះសោះ៕