Google Pixel ទើប​​បង្កើត​កម្មវិធី​ថ្មី អាច​​ការពារ​​ជនឆបោក​តាម​ទូរសព្ទ​

  • 2018-04-12 04:28:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជន​ឆបោក​បានប្រើ​ប្រព័ន្ធ​ទូរសព្ទ (Spam Calls) ខលមក​រំខាន ក្នុង​គោលបំណង​បោកប្រាស់ផ្សេងៗ។ ប៉ុន្តែ​​គ្មានទៀត​ឡើយ សម្រាប់​អ្នក​ប្រើប្រាស់​ទូរសព្ទ Pixel របស់​ក្រុមហ៊ុន Google។

តាម​រយៈ 9to5Google ឲ្យ​ដឹង​ថា Google Pixel មាន​កម្មវិធី​ក្នុង​ម៉ាស៊ីន​ ដែល​អាច​កំណត់​លេខ​ដែល​សង្ស័យ​ ដោយ​មិន​ឲ្យ​ទូរសព្ទ​រោទ៍​នាំ​តែ​រំខាន​ម្ចាស់​ឡើយ។ វា​អាច​កត់​ចំណាំលេខ​​ដែល​ឆ​បោក​ ដោយ​ផ្ញើ​ចូល​ប្រអប់​សារ​ជា​សំឡេង​តែ​ម្ដង។

បើ​សិន​ជាអ្នក​ប្រើប្រាស់​ទូរសព្ទ Pixel, Nexus ឬ​ក៏ Android One គឺ​មាន​មុខ​ងារ​នេះ​រួចស្រេច​។ ចំពោះ​ទូរសព្ទ​ផ្សេង​ទៀត​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ក្រុមហ៊ុន Google នឹង​បញ្ចេញ​ការ update នៅ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​ទៀត។

ចុចអាន៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទថ្មី