គ្រាន់តែលក់ទឹកត្នោតជាង១០បំពង់ នៅអង្គររកចំណូលបានចិញ្ចឹមមួយគ្រួសារ

  • 2018-04-16 07:34:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹក​ត្នោត​ផ្អែម​ស្រស់ៗ​មាន​លក់​ជា​កែវ ជា​ដប បាន​ខាប​យក​បេះដូង​អ្នក​ទេសចរ​ជាតិ និង​អន្តរ​ជាតិ​មិន​តិច​នាក់​ទេ ដែល​ទៅ​កម្សាន្ត​នៅ​ប្រាសាទ​អង្គរ​វត្ត​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ។

អ្នកស្រីឌីម៉ា កំពង់លក់ទឹកត្នោតផ្អែម

រៀបរាប់​មក​កាន់​ Sabay អ្នក​ស្រី​ឌីម៉ា ជា​អ្នក​លក់​ទឹក​ត្នោត​ផ្អែម​នៅ​មុខ​អង្គរ​បាន​ប្រាប់​ថា ក្នុង​មួយ​ថ្ងៃ​អ្នក​ស្រី​អាច​រក​ចំណូល​បាន​ចន្លោះ​ពី​៥ម៉ឺន​ ទៅ​១០​ម៉ឺន​រៀល​ក្នុង​ថ្ងៃ​ធម្មតា និង​អាច​រក​បាន​រហូត​ដល់​ជាង​២០​ម៉ឺន​រៀល​នៅ​ថ្ងៃ​មាន​ពិធី​បុណ្យ។ ជាក់​ស្ដែង​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​២០១៨នេះ​តែម្ដង។

អ្នក​លក់​ទឹក​ត្នោត​ផ្អែម ពូកែ​ក្លែម​សម្ដី មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​កំពង់ចាម រូប​នេះ​បន្ត​ទៀត​ថា ចាប់​របរ​នេះ​រយៈពេល​២​ឆ្នាំ​ហើយ និង​មាន​បំពង់​តែ​ជាង​១០​ប៉ុណ្ណោះ។ មុខ​របរ​តូចតាច​មិន​ពិបាក​ពិត​មែន តែ​អ្នក​លក់​ទឹក​ត្នោត​នេះ ​ប្រាប់​ថា អ្នក​ស្រី និង​ស្វាមី អាច​រក​ចំណូល​ចិញ្ចឹម​គ្រួសារ​យ៉ាង​ស្រួល។ ក្នុង​នោះ​អាច​ផ្គត់​ផ្គង់​ការ​សិក្សា​របស់​កូនៗ​បាន និង​ការ​ចំណាយ​ចាំបាច់​ផ្សេងៗ​ប្រចាំ​ថ្ងៃ។

ចំណែក​ឯ​ទឹក​ត្នោត​ផ្អែម​ទាំង​នោះ គឺ​យក​ពី​ត្នោត​ក្នុង​បរិវេណ​អង្គរ​ផ្ទាល់ និង​មួយ​ចំនួន​ទៀត​ប្រមូល​ទិញ​ពី​ខាង​ក្រៅ។ ទឹក​ត្នោត​ផ្អែម​ស្រស់​ៗ មិន​មាន​សារធាតុ​គីមី ញ៉ាំ​មិន​ឈឺ​ពោះ បើ​ចង់​សាក់​កុំ​ភ្លេច​ទៅ​ទាំង​អស់​គ្នា​ណា!!

អត្ថបទ៖ វឌ្ឍនៈ