ឌីជេ ក្តឹប ប្រកាស​បញ្ចប់​អាជីព​តែង​និពន្ធ ក្រោយ​បាត់​បង់​ឪពុក​ជា​ទី​ស្រលាញ់ (មានវីដេអូ)

  • 2018-04-18 10:48:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ឪពុក​ទទួល​មរណភាព​មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង DJ ក្តឹប ស្រាប់​តែ​ប្រកាស​បញ្ចប់​អាជីព​តែង​និពន្ធ ដែល​ខ្លួន​ស្រលាញ់ និង​ខិតខំ​អស់​ពី​កម្លាំង​កាយ​ចិត្ត​អស់​រយៈពេល​៩​ឆ្នាំ​មក​នេះ។ តារា​រ៉េប​មាឌ​តូច​រូប​នេះ​បាន​អះអាងទាំងសោកសៅថា ការ​សម្រេចចិត្ត​នៃ​ការបោះបង់​ចុង​ប៊ិច​នេះ ក៏​ព្រោះ​តែ​អ្នក​ទទួល​ផល គឺ​ពិត​ជា​ភ្លេច​គិត​ដល់​អ្នក​ផលិត ម្យ៉ាង​លោក​បាន​បាត់​បង់​មនុស្ស​ជា​ទី​ស្រលាញ់​ទៅ​ហើយ។

ឌីជេ​ ក្តិប សាក់រូបឪពុកម្តាយនៅដើមទ្រូង

«ខ្ញុំ​បាន​តស៊ូ​ម្នាក់​ឯង​៩ឆ្នាំ​ហើយ​ដើម្បី​វិស័យ​តែង​និពន្ធ វា​អត់​មាន​តម្លៃ​សម្រាប់​ខ្ញុំ​ទៀត​ទេ ព្រោះ​មនុស្ស​ដែល​ខ្ញុំ​ចង់​ឃើញ គាត់​ទៅ​ចោល​ខ្ញុំ​បាត់​ទៅ​ហើយ ខ្ញុំ​សុខ​ចិត្ត​ទៅ​លក់ដូរ​ជាមួយ​ម៉ាក់​ខ្ញុំវិ​ញ ព្រោះ​ខ្ញុំ​នៅ​សល់​តែ​គាត់​ម្នាក់​គត់»។ DJ ក្តឹប រៀប​រាប់​ទាំង​អួល​ដើមក។

យ៉ាង​ណា​ក៏​ដោយ DJ ក្តឹប បញ្ជាក់​យ៉ាង​ខ្លី​ថា លោក​អាច​នឹង​វិល​ទៅ​រកអាជីព​តែង​និពន្ធ​វិញ បើ​សិន​ជា​លោក​ចង់៕

អត្ថបទ៖ សិរីរត្នន៍

រូបភាពយកពី​ FB Page ៖ ចាន់ សំណាង ហៅ​ ឌីជេ ក្តិប

អត្ថបទថ្មី