កុំឲ្យឆ្ងល់ ដឹងឲ្យហើយទៅពេលឃើញយានយន្តមានផ្លាកលេខបែបនេះនៅលើដងផ្លូវ
- 2018-04-19 03:56:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឲ្យឆ្ងល់ ដឹងឲ្យហើយទៅពេលឃើញយានយន្តមានផ្លាកលេខបែបនេះនៅលើដងផ្លូវ
ចន្លោះមិនឃើញ
រថយន្តដែលកំពុងចរាចរនៅលើដងផ្លូវសព្វថ្ងៃមានក្បាលផ្លាកលេខសម្គាល់ផ្សេងៗគ្នា ដោយខ្លះមានក្បាលផ្តើមដោយលេខ «2» និងខ្លះទៀតមានរហូតដល់លេខ«6»។ ខាងក្រោមនេះគឺជាការពន្យល់របស់ក្រសួងសាធារណការទាក់ទងនឹងអត្ថន័យនៃក្បាលលេខនីមួយៗ។
**១.** ក្បាលផ្តើមដោយលេខ «2» សំដៅលើរថយន្តធុនស្រាល ជាប្រភេទគ្រួសារ ឬទេសចរណ៍។
២. ក្បាលផ្តើមដោយលេខ «3» សម្រាប់សម្គាល់រថយន្តធុនធ្ងន់ និងក្បាលរថយន្តសណ្តោង។
៣. ក្បាលផ្តើមដោយលេខ «4» សម្រាប់សម្គាល់រថយន្តរ៉ឺម៉ក ឬសឺមីរ៉ឺម៉ក។
៤. ក្បាលផ្តើមដោយលេខ «5» សម្រាប់សម្គាល់យានយន្តុប្បករណ៍ ជាយានយន្តពិសេសដែលមានផ្ទុកឧបករណ៍ គ្រឿងចក្របន្ថែម គ្មានផ្ទុកមនុស្សឬគ្មានផ្ទុកទំនិញក្រៅពីការប៊ីន ដូចជារថយន្តលាយស៊ីម៉ងត៍ ឬរថយន្តប្រើក្នុងការដ្ឋានសាងសង់ផ្លូវ ស្ពានជាដើម។
៥. ក្បាលផ្តើមដោយលេខ «6» សម្រាប់សម្គាល់ត្រាក់ទ័រ និងគោយន្ត ជាដើម។
៦. ក្បាលផ្តើមដោយអក្សរ «AT» សម្រាប់សម្គាល់រថយន្តនាំចូលបណ្តោះអាសន្នដើម្បីប្រើប្រាស់ក្នុងរយៈពេលកំណត់ដោយបទបញ្ញត្តិ នឹងត្រូវនាំចេញទៅវិញ ដូចជាក្រុមហ៊ុនបរទេសសាងសង់សំណង់ណាមួយហើយត្រូវនាំចូលរថយន្តតូចធំសម្រាប់បម្រើការងារជាដើម។
ចុចអាន៖