ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានបញ្ចប់ទៅបន្សល់ទុកអនុស្សាវរីយ៍ល្អៗជាច្រើន ដែលគ្រប់គ្នាចងចាំមិនភ្លេច នូវការជួបជុំក្រុមគ្រួសារ ការដើរលេងកម្សាន្តនៅតំបន់ទេសចរនានា លេងល្បែងប្រជាប្រិយជាដើម។ ក្នុងនោះខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ស្របនឹងពិធីបុណ្យចូលឆ្នាំថ្មី ដែលញ៉ាំងឲ្យដែនដីមរតកវប្បធម៌មួយនេះកាន់តែសប្បាយអស្ចារ្យទ្វេឡើង។
រូបភាពជាច្រើនសន្លឹក ត្រូវបានអ្នកប្រមាញ់រូបភាពរបស់ Sabay ផ្ដិតយកមកចែកជូនដល់បងប្អូនបានទស្សនានូវផ្ទាំងទស្សនីយភាពនានា បង្ហាញពីអត្តសញ្ញាណជាតិខ្មែរពិតៗ។ ថ្ងៃនេះយើងខ្ញុំសូមនាំប្រិយមិត្តមកទស្សនាកម្រងរូបភាព ត្រូវបានជ្រើសរើសយ៉ាងពិសេសបំផុត មានបង្កប់អត្ថន័យ និងខ្លឹមសារគ្រប់រសជាតិ។
សូមរីករាយទស្សនាកម្សាន្តដូចខាងក្រោមនេះ៖
ស្ទើរគ្រប់ទីកន្លែងនៅក្រុងសៀមរាប បានរំលេចនូវភ្លើងពណ៌ផ្ការំដួល ជាផ្កាតំណាងជាតិ ច្រើនដុះលើទឹកដីអង្គរ
ខ្មុកយក្សដ៏អស្ចារ្យនេះមានកំពស់ប្រវែង ២,៥ម៉ែត្រ ទទឹងប្រវែង២,៩ម៉ែត្រ និង ព្រះភ័ក្រ្តប្រវែង២ម៉ែត្រ ។ ខ្មុកនេះត្រូវបានគ្រូផ្នែកធ្វើខ្មុកដ៏ចំណានម្នាក់ឈ្មោះ ដេត សុវត្ថា ជាអតីតអ្នកផលិតរបាំងមុខនៅនាយកដ្ឋានសិល្បៈទស្សនិីយភាព នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលលោកចំណាយពេលប្រមាណត្រឹមតែ១២ថ្ងៃប៉ុណ្ណោះ ដើម្បីដំឡើងរបាំងមុខខ្នាតធំនេះឡើង។
ឧបករណ៍ប្រើប្រាស់របស់ដូនតាខ្មែរ ត្រូវបានតុបតែងយ៉ាងវែងនៅអង្គរមិនធ្លាប់មានពីមុនមក ធ្វើឲ្យភ្ញៀវទេសចរ
មនុស្សម្នារចាស់ក្មេងប្រុសស្រី បណ្ដែតគោមនៅមុខប្រាសាទអង្គរវត្ត ដើម្បីបួងសួងសុំសេចក្ដីសុខ បានរំលេចជាទស្សនីយភាពគួរឲ្យចាប់អារម្មណ៍បំផុតនៅពេលរាត្រី
ក្រមាខ្មែរមានអត្ថប្រយោជន៍ច្រើនយ៉ាងរាប់មិនអស់ ត្រូវបានត្បាញដោយដៃប្រវែង១០០០ម៉ែត្រ ដើម្បីបំបែកឯកត្តកម្មពិភពលោក
ក្បួនដង្ហែសង្ក្រាន្តឆ្នាំថ្មីនៅលានជល់ដំរី កម្រឃើញបំផុត បង្ហាញពីទំនៀមទម្លាប់ដ៏ល្អផូផង់របស់ខ្មែរ បានទាក់ទាញការចាប់អារម្មណ៍ទូទាំងប្រទេស
ស្ដេចអុក២០១៨ ឡើងសង្ហាកប់ហ្មង
ពិធីប្រណាំងគោ ក្របី ដើម្បីឲ្យកូនខ្មែរដឹងថា សត្វពាហនៈនេះ បានជួយធ្វើស្រែចម្ការ ហើយអាចចិញ្ចឹមជីវិតមនុស្សបាន
សម្រស់តួឯកទេវតាឆ្នាំថ្មី Kon ant ជានាដការិនីរបាំខ្មែរ បានធ្វើឲ្យល្បីពេញបណ្ដាញសង្គមនៅកម្ពុជា
អីយ៉ា! នារីៗខ្មែរលេងទាញព្រ័ត្រសម្រស់ស្អាតៗកប់ហ្មង
ខិតទៅមុខតិចទៀតបង ជិតចំហើយបង
កុំចាំដល់ម៉ែដើរ លែងរួច ភ្នែកមើលលែងឃើញ ទើបនឹកចង់នាំម៉ែដើរលេង ទោះកន្លែងនោះស្អាតអស្ចារ្យប៉ុណ្ណាក៏គ្មានន័យដែរ
គេលេងសប្បាយសើចក្អាក់ក្អាយ តែពួកយើងត្រូវប្រមូលសំរាម នេះហើយជាជីវិត តែសូមតែម្យ៉ាងសុំបងៗកុំចោលសំរាមមិនអៀនដៃពេកពួកយើងក៏ចេះហត់ដែរ
សំរាមមិនគួរណាធ្លាក់ដល់ដីក្នុងបរិវេណអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកសោះ
លែងពួយស្ពាយកាំភ្លើងទឹក បីកូនដើរបាញ់គេចឹងហ្មងពូ
លែងទឹកសប្បាយណាស់កូនស្រីម្ដាយ
SMART MEGA CONCERT Sangkranta Bubble Party សប្បាយខ្លាំងហ្មង ដូចព្រិលធ្លាក់ខែចែត្រ
អត្ថបទ៖ វឌ្ឍនៈ