ខាំ ភូរិ ប្រើ​ជីវិត​ការ​ងារ​ចុង​ក្រោយ​ ផលិត​រឿង​បុរាណ​ខ្មែរ​ មិន​ខ្វល់​ពី​ទុន​ចំណាយ​

  • 2018-04-20 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករ​ និង​ជា​អ្នក​និពន្ធ​ដ៏ល្បី​ឈ្មោះ​ ខាំ ភូរិ​ បាន​តំណត់​​ថា​ក្នុង​មួយ​ឆ្នាំ​​ ខ្លួន​​ នឹង​ផលិត​រឿង​បុរាណ​ខ្មែរ​ចំនួន​២ ដើម្បី​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ ជា​មួយ​ពេល​វេលា​ដែល​នៅ​​សេស​សល់​នៃ​ជីវិត​​ការ​ងារ​ចុង​ក្រោយ​​របស់​លោក​។

ការ​កំណត់​ដូច្នេះ​ បន្ទាប់​ពី​ចាងហ្វាង​ផលិត​កម្ម​ "អប្សរា​មេរា" បាន​ធ្លាក់​​ក្នុង​អន្លង់​ស្នេហ៍​ វប្បធម៌​ប្រពៃណី​​ដ៏​ស្រស់​ផូរផង់​របស់​ខ្មែរ​​ក្រោយ​ពី​ ខ្លួន បាន​ធ្វើ​ការ​ពាក់ព័ន្ធ​ជាមួយ​ វិស័យ​នេះ​អស់​ជា​ច្រើន​ឆ្នាំ ជាពិសេស​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត។

ខាំ ភូរិ​ បាន​ប្រាប់ sabay ថា​ខ្លួន ​មាន​ចិត្ត​ស្រឡាញ់​​​យ៉ាង​ខ្លាំង​ទៅ​លើ​​វប្បធម៌​ប្រពៃណី​ជាតិ​ខ្មែរ កាន់​តែ​ស្គាល់​កាន់​តែ​ស្ងប់​ស្ងែង​ ម្យ៉ាង​ទៀត​នា​ពេល​បច្ចុប្បន្ន​នេះ​ លោក សង្កេត​ឃើញ​ថា​ការ​ផលិត​រឿង​​ជា​លក្ខណៈ​បុរាណ​ មិន​ទាន់​សម្បូរ​នោះ​ទេ ។ ដូច្នេះ​ ខ្លួន បាន​ចិញ្ចឹម​ចិត្ត​​ថា​ត្រូវ​តែផលិតរឿង​បុរាណឡើង​ ទោះ​ត្រូវ​ចំណាយ​​ថវិកា​គុណ​ នឹង​២ ទៅ​លើ​​ការ​តុប​តែង​ឆាក​ ឬ សម្លៀក​បំពាក់​ក៏​មិន​រុញ​រា​ដែរ​។

លោក ខាំ ភូរិ

ផលិតករ​រូប​នេះ​ថា​ ៖​«បង​ធ្វើ​ការងារ​​អង្គរ​សង្ក្រាន្ត​ ៥ ទៅ ៦ ឆ្នាំ​ហើយ​ បាន​ឃើញ​ និង យល់​​ច្រើន​​ពី​វប្ប​ធម៌​ខ្មែរ​ ប៉ុន្តែ​​ពួក​​យើង​​អត់​មាន​ឱកាស​បញ្ចេញ​វា​ អ៊ីចឹង​ហើយ​ធ្វើ​ឲ្យ​ប្រទេសជិត​ខាង​ ដែល​មាន​វប្បធម៌​ប្រហាក់​ប្រហែល​គ្នា​ គេ​មាន​ឱកាស​បញ្ចេញ​មុន ដល់​ពេល​យើង​បញ្ចេញ​ក្រោយ​គេ​ថា​យើង​ចម្លង​ពី​គេ​ តាម​ពិត​ជា​របស់​យើង​ទាំង​អស់​សោះ។ ប្រទេស​ជិត​ខាង​គេ​ឆ្លាត​ក្នុង​ការ​ផ្សព្វផ្សាយ​វប្បធម៌​របស់​គេ ហើយ​ខ្ញុំ​សង្ឃឹម​ថា ការ​ផលិត​រឿង​បុរាណ​វា​ជា​ចំណែក​តូច​មួយ​ក្នុង​ផ្សព្វ​ផ្សាយ​​អំពីមរតក​វប្បធម៌​​ដ៏​ស្រស់​ផូរផង់​របស់​​ជាតិ​ខ្មែរ»៕

អត្ថបទ៖ ច្រឹក ស្រីអូន