ម្ដងនេះយើងវិញហើយ ម្ហូបខ្មែរ២មុខ ល្បីដល់សារព័ត៌មានថៃ
- 2018-04-20 13:19:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ដងនេះយើងវិញហើយ ម្ហូបខ្មែរ២មុខ ល្បីដល់សារព័ត៌មានថៃ
ចន្លោះមិនឃើញ
ស្ទើរតែរឿងសុំាទៅហើយ នៅពេលនរណាម្នាក់និយាយអំពីទំនោរលើមុខម្ហូបប្រទេសនេះ ប្រទេសនោះរៀងខ្លួន នៅលើទឹកដីព្រះរាជាណាចក្រអច្ឆរិយ ប៉ុន្តែរឿងដែលម្ហូបខ្មែរមានមុខលើប្រទេសដទៃ ទើបជារឿងប្លែកត្រចៀក។
នៅព្រលប់នេះ តាមទំព័របណ្ដាញសង្គមរបស់ទូរទស្សន៍ថៃមួយ បានឲ្យដឹងថា មានម្ហូបខ្មែរចំនួន២មុខ គឺទឹកគ្រឿង និងសម្លប្រហើរត្រីឆ្អើរ ត្រូវបានទូរទស្សន៍ក្នុងស្រុកថៃមួយនោះ ចុះទៅសម្ភាសន៍លោកស្រី ឡាយ ច័ន្ទរស្មី ទីប្រឹក្សានៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ។
បទសម្ភាសន៍នេះ គឺអំពីដំណើរការផ្សំគ្រឿងនៃមុខម្ហូបកេរ្តិ៍ពីដូនតាខ្មែរយើង គឺ "ទឹកគ្រឿង" និង"សម្លប្រហើរត្រីឆ្អើរ"។ តោះ...ទស្សនា និងស្ដាប់ទាំងអស់គ្នា...!