​ការ៉ាតេ​​កម្ពុជា ពេល​នេះ​​ដណ្ដើម​បាន​មេដាយ​ ៥ គ្រឿង​ពី​ជើងឯក​អាស៊ីអាគ្នេយ៍

  • 2018-04-24 07:48:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ដល់​​​រសៀល​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៨​នេះ​ ក្រុម​កីឡា​ការ៉ាតេ​កម្ពុជា ដណ្ដើម​បាន​មេដាយ​ចំនួន ៥ គ្រឿង​ហើយ ពី​ព្រឹត្តិការណ៍​ការ​ប្រកួត​​ការ៉ាតេជ្រើសរើស​ជើង​ឯក​អាស៊ីអាគ្នេយ៍​ទៅ​​​​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម។

រូបថត (ប៉ែន រតនា)

​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ប៉ែន រតនា ក្រុម​អាជ្ញាកណ្ដាល​ ចៅក្រម​សហព័ន្ធ​ការ៉ាតេ​កម្ពុជា និង​ចៅ​ក្រម​ការ​ប្រកួត​ អាស៊ី​អាគេ្នយ៏លើកទី៧ នៅ​វៀតណាម​នេះ​បាន​ឲ្យ​ដឹង​ថា ថ្ងៃ​ទី២៣ ខែ​មេសា ឆ្នាំ​២០១៨ ម្សិល​មិញ​​កម្ពុជា​ទទួល​បាន​មេដាយ​ចំនួន ៤គ្រឿង​គឺ​មេដាយ​ប្រាក់​ចំនួន ១គ្រឿង និង​មេដាយ សំរឹទ្ធ​ចំនួន​ ៣គ្រឿង។

​ដណ្ដើម​​បាន​មេដាយ​ដោយ៖​

១- កីឡា​ការិនី លី ស៊ូអ៊ីង ទទួល​បាន​មេដាយ ប្រាក់ ( ផ្នែក​កាតា )

២- កីឡាករ ជ្រុន វិរៈបុត្រ ទទួល​បាន​មេដាយ សំរឹទ្ធ ( ផ្នែក​ប្រយុទ្ធ​ទម្ងន់-៥៧គ.ក)

៣- កីឡា​ការិនី ឆាយ​កៀក យុគិ ទទួល បាន​មេដាយ សំរឹទ្ធ ( ផ្នែក​ប្រយុទ្ធ​ទម្ងន់ -៥៤គ.ក )

៤- កីឡា​ការិនី លី ស៊ូអ៊ីង ទទួល​បានមេដាយ សំរិទ្ធ ( ផ្នែក ប្រយុទ្ធ ទម្ងន់ -៥៤គក )។

ដោយ​ឡែក​កាល​ពី​ព្រឹក​ថ្ងៃ​ទី ២៤ ខែ​មេសា ឆ្នាំ​២០១៨ កីឡា​ការិនី ឆន ស្រី​ភា ទទួល​បាន​មេដាយ សំរិទ្ធ មួយ​គ្រឿង (ផ្នែក​ប្រយុទ្ធ​ទម្ងន់ -៥០គ.ក)៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​