ខ្លាំងបាត់ សេង សូណា ក្ដាប់តំណែងតួឯកសិចស៊ី៤រឿងក្នុងដៃ
- 2018-04-25 03:32:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាំងបាត់ សេង សូណា ក្ដាប់តំណែងតួឯកសិចស៊ី៤រឿងក្នុងដៃ
ចន្លោះមិនឃើញ
ពេលនេះតារាស្រី សិចស៊ី សេង សូណា ចាប់ផ្ដើមមានសន្ទុះទីផ្សារសិល្បៈវិញហើយ តារាស្រីរូបនេះបានបង្ហើបឲ្យដឹងថា បច្ចុប្បន្នខ្លួនកំពុងតែក្ដាប់តំណែងតួឯកសិចស៊ីរហូតដល់ទៅ៤រឿងក្នុងពេលតែមួយ ក្នុងនោះមានទាំងត្រៀមថតឲ្យផលិតកម្មក្រៅប្រទេសថែមទៀត។
សេង សូណា ប្រាប់ថា បច្ចុប្បន្ននាងកំពុងតែគ្រងតំណែងតួឯកឆ្នាសសិចស៊ីរឿង"រនាតឯក" ឲ្យស្ថានីយទូរទស្សន៍ក្នុងស្រុកមួយ។ ក្នុងខ្សែភាពយន្តនេះ សេង សូណា និយាយថា នាងត្រូវដើរតួសិចស៊ីខ្លាំងមានទាំងស្លៀកឈុតប៊ីគិនី និងមានឈុតស្រើបស្រាលច្រើនជាមួយនឹងតួប្រុស។ សូណា មិនបានដឹងថា ផ្ទៃរឿងទាំងអស់មានប៉ុន្មានភាគនោះទេ ប៉ុន្តែនាងប្រាប់ថា សម្រាប់ខ្លួននាង គឺមានប្លង់ច្រើនថ្ងៃក្នុងការចេញថត ដែលមិនទល់ពេលនេះនាងថតបានជាង១០ថ្ងៃហើយ និងនៅមានច្រើនថ្ងៃទៀត។
ឈុត ប៊ីគិនីដែល សេង សូណា បានបង្ហាញដូចក្នុងរូបភាពនេះ ត្រូវបានមហាជនមួយចំនួនបង្ហាញការរិះគន់ ថានាំឲ្យខួចសេចក្ដីថ្លៃថ្នូរស្រីខ្មែរ ដោយសារតែការបញ្ចេញជ្រុលហួសហេតុពេក។ ចំណុចនេះ សេង សូណា បានបញ្ជាក់វិញថា ប៉ុណ្ណឹងសម្រាប់នាងមិនជ្រុលហួសហេតុពេកនោះឡើយ ត្បិតអីកន្លងមកខ្លួនធ្លាប់ថតសិចស៊ីបែបនេះច្រើនលើកមកហើយ។ នាងថា អ្នកដឹកនាំរឿងមុនសម្រេចឲ្យនាងស្លៀកសម្លៀកបំពាក់បែបនេះ គឺពួកគាត់បានគិតល្អិតល្អន់ ហើយមុនចាក់បញ្ចាំងរឿងទាំងមូលត្រូវយកកាត់ត មិនមែនដាក់ទាំងដុលនោះដែរ។
ចំពោះរឿង៣ផ្សេងទៀត សេង សូណា ឲ្យដឹងថា ខ្លួននឹងចេញថត បន្ទាប់ពីរឿង"រនាតឯក" នេះថតចប់។ តាមការបញ្ជាក់ពីតារាស្រីសិចស៊ីរូបនេះ ភាពយន្តដែលនាងគ្រោងថតទាំងនោះ គឺសុទ្ធតែថតឲ្យផលិតករបរទេសទាំងអស់ ហើយរឿងទាំងនោះមានគោលដៅយកទៅចាក់បញ្ចាំងនៅក្រៅប្រទេសច្រើនជាងស្រុកខ្មែរ។ ចំណងជើង ក៏ដូចជាឈ្មោះផលិតកម្ម មិនត្រូវទម្លាយឲ្យដឹងឡើយ ប៉ុន្តែនាង បង្ហើបថា ភាពយន្តទាំង៣រឿងនោះ នាងត្រូវដើរតួសិចស៊ីខ្លាំងជាងរឿងមុនៗទឿទៀត ក្នុងនោះ ទាំងសម្លៀកបំពាក់ ពិសេសឈុតប៊ីគិនី ខាងផលិតករបរទេស គឺជាអ្នករៀបចំឲ្យនាងទាំងអស់។
សេង សូណា លើកឡើងថា ការងារដែលនាងទទួលបានខាងលើ គឺជាជោគជ័យធំមួយសម្រាប់អាជីពសិល្បៈរបស់ខ្លួន ជាមួយគ្នានោះនាងរំពឹងថា បន្ទាប់ពីភាពយន្តទាំងនោះចាក់បញ្ចាំងនៅលើទីផ្សារ នោះវានឹងបំបែកភាពស្ងប់ស្ងាត់របស់នាងជាក់ជាមិនខាន៕