មកមើលផ្ទះ ចេន សាយចៃ តម្លៃជាង១០ម៉ឺនដុល្លារនៅប្រទេសថៃ
- 2018-04-25 06:43:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលផ្ទះ ចេន សាយចៃ តម្លៃជាង១០ម៉ឺនដុល្លារនៅប្រទេសថៃ
ចន្លោះមិនឃើញ
កន្លងមកអ្នកគាំទ្រធ្លាប់តែឃើញ ចេន សាយចៃ ចេញចូលច្រៀងបទចម្រៀងឲ្យផលិតកម្ម ថោន តែមិនធ្លាប់ដឹងអំពីជីវិតឯកជនរបស់នាង រស់នៅខេត្ត សុរិន្ទ ប្រទេសថៃយ៉ាងណានោះទេ។
ដូច្នេះថ្ងៃនេះ Sabay សូមបង្ហាញជូនខ្លះៗ គេហដ្ឋានដ៏ស្រស់ស្អាតអ្នកនាង ចេន សាយចៃ ស្ថិតនៅក្នុង ស្រុកមាំង ខេត្តសុរិន្ទ ប្រទេសថៃតម្លៃជាង ១០ម៉ឺនដុល្លារអាមេរិកឯណោះ។
ម្ចាស់បទ "ឪពុកខ្ញុំជាប៉ូលិសចរាចរណ៍" បានរៀបរាប់ថា បច្ចុប្បន្ននេះ ខ្លួន មានផ្ទះពីរនៅខេត្ត សុរិន្ទ ដោយផ្ទះទី១ សាងសង់ឡើងពីឈើតាំងពីអ្នកនាង នៅវ័យកុមារ ទើបមិនដាច់ចិត្តរើចេញព្រោះចង់រក្សាទុកជាអនុស្សាវរីយ៍។ ម្យ៉ាងទៀតវាជាកេរ្តិលោកឪពុក អ្នកម្ដាយផង។
ចេន សាយចៃ ថា៖" ចំណែកផ្ទះថ្មីទី២របស់ខ្ញុំដែលសាងសង់ពីថ្មគឺចំណាយអស់ប្រហែល ១២ម៉ឺនដុល្លារ ចំណែកឯដីគឺដីខ្លួនឯង។ ផ្ទះចាស់ និងថ្មីបងគឺនៅបរិវេណដីជាមួយគ្នាទើអូនមិនឆ្ងាយពីគ្នាទេ"។