ស្ងាត់មួយរយៈ ម៉េង ប៊ុនឡូ ក្លាយខ្លួនជាផលិតករបាត់
- 2018-04-25 07:48:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់មួយរយៈ ម៉េង ប៊ុនឡូ ក្លាយខ្លួនជាផលិតករបាត់
ចន្លោះមិនឃើញ
តារាសម្បុរស្រអែម លោក ម៉េង ប៊ុនឡូ ស្ងាត់ៗពីសិល្បៈមួយរយៈតាមពិតកំពុងសំងំលាក់ខ្លួនតែងនិពន្ធចម្រៀងនិងក្លាយជាផលិករវ័យក្មេងសោះ។លេចវត្តមានតារាសម្បុរស្រអែមរូបនេះ កំពុងតែផលិតកុនដុំមួយរឿងគឺ «ចិញ្ចៀន» សហការជាមួយផលិតកម្ម "ចក្កវាឡពេជ្រ" ដែលជាស្នាដៃនិពន្ធនឹងដឹកនាំរឿងដោយលោកផ្ទាល់ផងដែរ។
ជាក់ស្តែងតារាសម្បុរស្រអែមរូបនេះបានរៀបរាប់ប្រាប់ Sabay ថា " លោកបានប្រើពេលចំនួន ៣ ខែនិពន្ធដោយខ្លួនឯង និង ៣ ខែសម្រាប់ជ្រើសរើសទីតាំងថត ជាក់ស្តែងវាមានការពិបាកដែលព្រោះចង់បានរូបភាពស្អាតគឺត្រូវលុកចូលទៅឆ្ងាយៗគឹមានការពិបាកសម្រាប់ក្រុមការងារយើងក៏ដូចតួសម្តែងដែលពួកគាត់ខំប្រឹងដើម្បីឲ្យការផលិតរឿងនេះទទួលបានការគាំទ្រ។ រឿង «ចិញ្ចៀន» ជារឿងបែបកំប្លែង បង្កប់ការអប់រំ មនោសញ្ចេតនា ស្នេហាមនុស្សនិងខ្មោច ហើយចំណាយដើមទុនខ្ទង់ ៦ ម៉ឺន ដុល្លារ ក្នុងការផលិតនឹងផ្តិតទីតាំងស្អាតៗ ក្នុងការថតចំនួន ៤កន្លែង ធំៗមាន ខេត្តព្រះវិហារ កំពត កំពង់ចាម និងភ្នំពេញ។
ហើយរឿងនេះដែលចូលរួមសម្តែងដោយតារាល្បីៗដូចជាៈ លោក ម៉េង ប៊ុនឡូ លោក គិរី នាយ ចាបចៀន លោក លឹម រដ្ឋា កញ្ញា ដួង មានិច ញឹម ចាន់ថន, ទូច ស្រីល័ក្ខណ៍ និងតារាសម្ដែងប្រុសស្រីជាច្រើនទៀត ជួយគាំទ្រស្នាដៃដំបូងរបស់លោកផង និងចាក់បញ្ចាំងក្នុងពេលឆាប់ៗនៅ ខែកក្កដា ខាងមុខនេះហើយ ន៕
មកទស្សនារូបភាពនិងសកម្មភាពកក្រៅឆាកខ្លះៗក្នុងសាច់រឿងខាងក្រោម៖