កាក់កបខ្លាំង ស្រីស្អាត ណូម័រ ទើបទិញផ្ទះ១ជុងថ្មីៗ ពេលនេះទិញឡានថ្មី១គ្រឿងទៀត
- 2018-04-25 14:23:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាក់កបខ្លាំង ស្រីស្អាត ណូម័រ ទើបទិញផ្ទះ១ជុងថ្មីៗ ពេលនេះទិញឡានថ្មី១គ្រឿងទៀត
ចន្លោះមិនឃើញ
ទើបតែទិញផ្ទះ១ជុង មិនបានប៉ុន្មានខែផង តារាសម្ដែងកញ្ញា អន រ៉ាស៊ីសុមេត្តា ហៅ ណូម័រ បានបង្ហាញរថយន្តថ្មី១គ្រឿងទៀតហើយ ដោយនាងទើបតែទិញចូលថ្ងៃនេះតែម្ដង។
រថយន្តដែល ណូម័រ ទើបតែទិញនោះ គឺម៉ាក Lexus 470 ជាប្រភេទរថយន្ត១ទឹក ដោយនាងបានប្រាប់ថា ទិញក្នុងតម្លៃ 35700ដុល្លារ។ មុនទិញរថយន្ត១គ្រឿងនេះ នាងបានលក់ Lexus RX300 ដែលនាងធ្លាប់ជិះកន្លងមកក្នុងតម្លៃជាង ១ម៉ឺនដុល្លារ។
បើរាប់ទាំងLexus 470 ចាប់តាំងពីបោះជំហានចូលសិល្បៈតារាសម្តែង ណូម័រ ប្រាប់ថា ខ្លួនបានប្ដូររថយន្តអស់៤ គ្រឿងមកហើយ ក្នុងនោះមានទាំង Range Rover ស៊េរីឆ្នាំ ២០១២ ហើយរថយន្តដែលនាងជិះដំបូងគេ ម៉ាកកូរ៉ូឡា តម្លៃជាង ៥ពាន់ដុល្លារ។
កាលពីដើមខែកុម្ភៈថ្ងៃនៃក្ដីស្រលាញ់ កន្លងទៅ តារាស្រីរូបនេះ បានទិញផ្ទះ១ជុងនោះ ស្ថិតនៅតំបន់ចម្ការដូង ជូនម្ដាយរបស់ខ្លួនក្នុងតម្លៃជាង៦ម៉ឺនដុល្លារ ជាកាដូពិសេសសម្រាប់ជូនម្ដាយ នៃក្ដីស្រលាញ់ បន្ថែមលើផ្ទះដែលនាងមាន១ជុងផ្សេងទៀតនៅ ម្ដុំផ្លូវ២០០៤ ជិតវត្ត អង្គតាមិញ។
ទ្រព្យឡានផ្ទះគិតជាប្រាប់រាប់សិបម៉ឺនដុល្លារនេះ បានធ្វើឲ្យមហាជនដាក់ការសង្ស័យថា តារាស្រីម្នាក់នេះច្បាស់ជាមួយអ្នកមានទ្រព្យណាម្នាក់ ចាំជួយពីក្រោយខ្នងជាក់ជាមិនខាន ត្បិតអី ណូម័រ ទើបតែបោះជំហានចូលសិល្បៈជាង ៣ឆ្នាំនេះទេ ប៉ុន្តែតារាសម្ដែង និងជាពិធីការិនីតូចច្រឡឹងរូបនេះហាក់ដូចជារាសីឡើងខ្លាំង។
បែបនេះក្ដី ណូម័ បានបញ្ជាក់យ៉ាងខ្លីថា ប្រាក់ទាំងអស់នោះមិនមានអ្នកណានៅពីក្រោយខ្នងឡើយ គឺកើតចេញពីកម្លាំងញើសឈាមក្នុងសិល្បៈ និងការរកស៊ីបន្តិចបន្តួចរបស់នាងប៉ុណ្ណោះ៕