យាយ ណាង ហូបបាយមិនកើតជិត២ខែ ចុកទ្រាំលែងបាន ចូលសម្រាកពេទ្យយប់មិញ
- 2018-04-27 04:18:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យាយ ណាង ហូបបាយមិនកើតជិត២ខែ ចុកទ្រាំលែងបាន ចូលសម្រាកពេទ្យយប់មិញ
ចន្លោះមិនឃើញ
តារាកំប្លែងជើងចាស់ អ្នកស្រី ណយ សំណាង យប់មិញនេះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនមកសម្រាកនៅគ្លីនិកឯកជនមួយក្បែរផ្ទះ អ្នកស្រី ខាងមុខវត្ត សន្សំកុសល បន្ទាប់ពីមានអាការចុកឆ្អល់ធ្លាក់ឈាមតាមទ្វាធំមិនបាត់។
ឆ្លើយឆ្លងតាមទូរស័ព្ទដោយសំឡេងខ្សោយមួយៗ អ្នកស្រី ណយ សំណាងបានប្រាប់ថា អ្នកស្រីមានអាការឆ្អល់ធ្លាក់ឈាម២ទៅ៣ថ្ងៃហើយ និងធ្វើទុក្ខខ្លាំងនៅយប់មិញនេះ ដោយធ្លាក់ឈាមតាមទ្វាធំមិនបាត់សោះ រហូតដល់ទ្រាំលែងបាន កូនចៅដឹកមកពេទ្យតែម្ដងទៅ។
គិតមកដល់ម៉ោងនេះ ឈាមធ្លាក់តាមទ្វាធំមិនទាន់បាត់ទាំងស្រុងនៅឡើយទេ គឺនៅតែបន្តធ្លាក់ ហើយញ៉ាំអីមិនបាននោះឡើយ ។ បើតាមការបញ្ជាក់ពីគ្រូពេទ្យ អ្នកស្រីថា ត្រូវសម្រាកនៅពេទ្យខាងលើ ប្រហែល១សប្ដាហ៍ទៀតទើបសុខភាពអ្នកស្រីបានប្រសើរវិញ។ នៅមិនទាន់ដឹងពីការចំណាយថ្លៃព្យាបាលអ្នកស្រីនៅឡើយនោះទេ។
អ្នកស្រី ណយ សំណាង បានផ្អាកពីសិល្បៈជាង២ឆ្នាំមកហើយ បន្ទាប់ពីសុខភាពធ្លាក់ចុះ។ មុនមានជំងឺនេះ វីរសិល្បករវ័យ៧៤ឆ្នាំរូបនេះ ធ្លាប់មានជំងឺលើសជាតិស្ករ និងទឹកនោមផ្អែម។ អ្នកស្រីថា ជាង២ខែហើយដែល អ្នកស្រី មិនអាចពិសាបាយបាន គឺបានតែទឹក និងបបរតិចតួច៕