មហាព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំនេះ ស្រូបបានមនុស្សទៅលេងឡើងកប់
- 2018-05-02 02:05:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហាព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំនេះ ស្រូបបានមនុស្សទៅលេងឡើងកប់
ចន្លោះមិនឃើញ
អង្គរសង្រ្កាន្តឆ្នាំ២០១៨ រយៈពេល៤ថ្ងៃ (១៣-១៦ ខែមេសាឆ្នាំ២០១៨) បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណជាង ១.៨ លាននាក់ ដែលកំណើននេះមានការកើនឡើងប្រមាណជាង ១៥% បើធៀបទៅនឹងតួលេខនាឆ្នាំកន្លងទៅ។
បើធៀបចំនួនទេសចរទៅចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំមុនៗ ជាក់ស្ដែង៖
-ឆ្នាំ២០១៧ ទាក់ទាញភ្ញៀវទេសចរចំនួនប្រមាណ ១,៦លាននាក់
-ឆ្នាំ២០១៦ មានភ្ញៀវទេសចរចំនួនប្រមាណ ១,៣លាននាក់
-ឆ្នាំ២០១៥ ស្រូបទាញភ្ញៀវទេសចរចំនួនប្រមាណ ៩៧ម៉ឺននាក់
-ឆ្នាំ២០១៤ មានភ្ញៀវទេសចរចូលរួមចំនួនប្រមាណ ៣៨ម៉ឺននាក់ និង
-ឆ្នាំ២០១៣ មានភ្ញៀវទេសចរចូលរួមមានចំនួនប្រមាណ ១៧ម៉ឺននាក់ ។
យ៉ាងណាមិញ ក្រសួងទេសចរណ៍នៅមិនទាន់បង្ហាញចំណូលពីភ្ញៀវទេសចរ ចំណាយក្នុងព្រឹត្តិការណ៍យក្សមួយនេះនៅឡើយ។