មីកូឡា ក្រុងសិរីសោភ័ណ ឆ្ងាញ់មិនចាញ់នៅខេត្តបាត់ដំបង និងប៉ៃលិន
- 2018-05-03 07:19:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មីកូឡា ក្រុងសិរីសោភ័ណ ឆ្ងាញ់មិនចាញ់នៅខេត្តបាត់ដំបង និងប៉ៃលិន
ចន្លោះមិនឃើញ
នៅថ្ងៃសម្រាកនេះ ប្រសិនបើប្រិយមិត្តបានទៅលេងខេត្តបន្ទាយមានជ័យ កុំភ្លេចចូលញុំាមីកូឡា ក្បែរវិទ្យាល័យសិរីសោភណ្ឌ។ មីកូឡានៅទីនេះល្បីថា ឆ្ងាញ់ ដែលយករូបមន្តមកពីខេត្តបាត់ដំបង និងប៉ៃលិន។
មិនសូវមានអ្នកប្រកួតប្រជែងទើបអ្នកស្រី មួយហេង លក់មីកូឡាដាច់ជាងគេ ដោយ១ថ្ងៃអាចរកចំណូលមិនក្រោម១លានរៀល ប៉ុន្ដែបច្ចុប្បន្នធ្លាក់ចំណូលខ្លះមកនៅត្រឹម ៣០ម៉ឺនរៀលក្នុង១ព្រឹក។ មូលហេតុដោយសារមានអ្នកចំណាកស្រុកខ្លះ និង មានអ្នកលក់ដូរច្រើន។
មុខរបរលក់មីកូឡានេះ ទើបធ្វើឲ្យអ្នកស្រី មួយហេង អាចរកចំណូលផ្គត់ផ្គង់គ្រួសារជាពិសេសឲ្យប្អូនៗបានរៀនសូត្រខ្ពង់ខ្ពស់ ក្នុងចំណោមបងប្អូន ៥នាក់។
អ្នកស្រី សូវ មួយហេង បានប្រាប់ឲ្យដឹងទៀតថា ចំពោះប្រវត្តិ នៃឈ្មោះមីកូឡា គឺមិនសូវច្បាស់នោះទេ គ្រាន់តែដឹងថា មីកូឡា គឺប្រភពដើមចេញពីខេត្តបាត់ដំបង និង ខេត្តប៉ៃលិន។
ចំពោះលក្ខណៈពិសេសនៃមីកូឡា ដែលធ្វើឲ្យគ្រប់គ្នាមកហូបមិនចេះដាច់នោះ អ្នកស្រីដឹងមិនច្បាស់ដែរ គ្រាន់តែដឹងថា អ្នកស្រី ជាអ្នកលក់មុនគេ មិនសូវមានអ្នកប្រកួតប្រជែង ព្រោះមីកូឡា ក្នុងក្រុងសិរីសោភណ្ឌ មានតែ ៣កន្លែងប៉ុណ្ណោះ។
យ៉ាងណាក៏ដោយអ្នកស្រីបង្ហើបរូបមន្ត នៃការធ្វើមីកូឡាឲ្យឆ្ងាញ់ សូមទស្សនាវីដេអូខាងក្រោម៖