៨ ចំណុច​ អាច​មើល​ដឹង​ភ្លាម iPhone 6/6s ក្លែងក្លាយ​ឬ​មិន​ក្លែងក្លាយ

  • 2018-05-04 03:39:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​បើ iPhone 8/8 Plus និង iPhone X កំពុង​​មាន​ប្រជាប្រិយ​នៅ​លើ​ទីផ្សារ ក្រឡេក​ទៅ​ម៉ូឌែល​ចាស់​ដូច​ជា iPhone 6/6s ក៏​នៅ​មាន​ឈ្មួញ​មួយ​ចំនួន​តូច យក​ម៉ាស៊ីន​ក្លែងក្លាយ (Clone) មក​បង្ហោះ​លក់ នាំ​​ឲ្យ​អ្នក​ប្រើប្រាស់​ខ្លះ​អាច​ចាញ់​ល្បិចកល​បាន​យ៉ាង​ងាយ។ Sabay ណែនាំ​​វិធី​សម្គាល់ ៨​ចំណុចលើ​ iPhone 6/6s ​មួយ​ណា​​ពិត​ឬ​ក្លែងក្លាយ?

១.មើល​ប្រអប់:

ប្រអប់ iPhone 6/6s ក្លែងក្លាយ​មាន​រូប​ទូរសព្ទ​នៅ​ផ្នែក​ខាង​លើ ខុស​ពី​របស់ Orginial មាន​ផ្ទៃ​ស​ទទេ​ស្អាត។

២.ខ្នង​ប្រអប់:

របស់​ពិត​គម្លាត​ពី​ទំហំ​អង្គ​ផ្ទុក​ម៉ាស៊ីន (ឧទាហរណ៍: 64GB) ធៀប​នឹង​អក្សរ​មាន​ប្រវែង​ខុស​គ្នា របស់​ពិត​ហាក់​នៅ​ជិត ជាង​របស់​ក្លែងក្លាយ។

៣.មើល​ខ្នង​ម៉ាស៊ីន:

ក្រឡេក​ទៅ​ផ្នែក​ខាង​ក្រោយ​ទូរសព្ទ គម្លាត​ពី​ផ្នែក​អង់តែន​ខាង​ក្រោម ធៀប​នឹង​អក្សរ​រ៉ាយរ៉ាប់​ពី​លេខ​កំណែ​តួ​ម៉ាស៊ីន បើ​ជិត​ជា​របស់​ពិត បើ​ឆ្ងាយ​ជា​របស់​ក្លែងក្លាយ។

៤.មើល​លែន​កាមេរ៉ា:

លែន​កាមេរ៉ា​ក្រោយ​របស់​ iPhone លៀន​ចេញ​មក​ក្រៅ​ខ្ពស់ ខណៈ​ផលិតផល​បន្លំ​ភាគច្រើន​ប្រើ​ត្រឹម​លែន​ទំហំ​តូច​ធម្មតា។​

៥.ពិនិត្យ​ប៊ូតុង:

ចុច​ប៊ូតុង Power នៅ​ផ្នែក​ចំហៀង បើ​របស់​ពិត​ចេញ​ពី​ក្រុមហ៊ុន​អ្នក​នឹង​លឺ​សំឡេង​រាង​ខ្លាំង​ល្មម​ទទួល​យក​បាន ខុស​ពី​របស់​ក្លែងក្លាយ​មាន​សំឡេង​ខ្សោយ។

៦.ភាគរយ​ថ្ម:

ភាគរយ​ថ្ម​បង្ហាញ​លើ​អេក្រង់ ជា​ធម្មតា​មាន​ពណ៌​ស​មិន​អាច​ផ្លាស់ប្តូរ​បាន ខុស​ពី​របស់​ក្លែងក្លាយ​ខ្លះ​មាន​ពណ៌​ខៀវ ក្រហម ពោល​គឺ​ខុស​ពី​ពណ៌​ស។

៧.មើល​ក្តារចុច (Keyboard):

ត្រង់​ប៊ូតុង​ដក​ឃ្លា​នៅ​លើ Keyboard នឹង​មាន​ពាក្យ​ថា "Space” សរសេរ​ខាង​លើ និង​ពុំ​មាន​សញ្ញា​ក្បៀស​នោះ​ទេ។

៨.ដោត​ភ្ជាប់​ទៅ iTunes:

ពិត​ណាស់​ដែល​កម្មវិធី iTunes អាច​ចាប់​ស្គាល់​តែ​ផលិតផល​របស់​ក្រុមហ៊ុន Apple មួយ​គត់ ម្ល៉ោះ​បើ​ជា​ឧបករណ៍​ផ្សេង​នៅ​ពេល​អ្នក​ដោត​នឹង​លោត​សារ Error ដែល​មាន​ន័យ​ថា​នោះ​ជា​របស់​ក្លែងក្លាយ​ហើយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ detectafake   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី