ព្រោះមិនយកពន្ធ ចំនួននាំចូលរថយន្តនៅវៀតណាមធ្លាក់ចុះខ្លាំងនៅដើមឆ្នាំ
- 2018-05-03 08:48:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រោះមិនយកពន្ធ ចំនួននាំចូលរថយន្តនៅវៀតណាមធ្លាក់ចុះខ្លាំងនៅដើមឆ្នាំ
ចន្លោះមិនឃើញ
វៀតណាម បាននាំចូលរថយន្តសម្រេច និងគ្រឿងបង្គំរថយន្ត ក្នុងទំហំទឹកប្រាក់ ១,២ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៤ខែដំបូងក្នុងឆ្នាំ២០១៨ ដោយមានការធ្លាក់ចុះជាង ៣០% ធៀងនឹងឆ្នាំមុន។ ការធ្លាក់ចុះនេះ គឺដោយសារការសម្រាល និងមិនយកពន្ធរថយន្តនាំចូលពីខែមករា ឆ្នាំ២០១៨ ទន្ទឹមនឹងតម្រូវការត្រួតពិនិត្យល្អិតល្អន់ជាងមុន។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានឲ្យដឹងនៅថ្ងៃទី២ ខែឧសភានេះថា រថយន្តសម្រេចលើសពី ៦៧០០ គ្រឿង ដែលមានតម្លៃជិត ២០០លានដុល្លារអាមេរិក។ ក្នុងខែមេសាតែឯង វៀតណាមចំណាយជាង ៨០លានដុល្លារ ដើម្បីនាំចូលរថយន្ត ២៥០០គ្រឿង។
អ្នកជំនាញបានអះអាងថា ចំពោះមូលហេតុនៃការធ្លាក់ចុះនេះ គឺដោយសារតែការនាំចូលមានការលំបាកជាងមុន ព្រោះវៀតណាម ចេញច្បាប់ដែលតម្រូវឲ្យអ្នកនាំចូលរថយន្តទាំងអស់ បញ្ជាក់ពីលិខិតស្នាម និងតម្រូវឲ្យឆ្លងកាត់ការធ្វើតេស្តផ្នែកសុវត្ថិភាពតឹងរ៉ឹងជាងមុន ចំពោះរថយន្តទាំងឡាយដែលត្រូវបាននាំចូលទៅកាន់ប្រទេសវៀតណាម។
ទោះជាយ៉ាងណា ក្រុមហ៊ុនស្រាវជ្រាវសាកលលោក BMI Research បានប៉ាន់ស្មានកាលពីពេលថ្មីៗនេះថា ការលក់រថយន្តនៅវៀតណាម នឹងកើនឡើងលើសពី ២៨៤៤០០ គ្រឿងក្នុងឆ្នាំ២០១៨ ដោយសារតែការកាត់បន្ថយពន្ធរថយន្តនាំចូលពីបរទេសដែលមានម៉ាស៊ីនក្រោមចំណុះ ២,០លីត្រ និងការមិនយកពន្ធចំពោះរថយន្តនាំចូលពីបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ចាប់តាំងពីដើមខែមករា ឆ្នាំ២០១៨មក៕