LG ពឹងក្រុមចម្រៀង BTS ដើម្បីអូសទាញអ្នកប្រើស្រីៗ
- 2018-05-04 01:41:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
LG ពឹងក្រុមចម្រៀង BTS ដើម្បីអូសទាញអ្នកប្រើស្រីៗ
ចន្លោះមិនឃើញ
នៅឆ្នាំ ២០១៨ នេះ ក្រុមចម្រៀងកូរ៉េ BTS បានក្លាយជាអ្នកតំណាងផលិតផលថ្មីរបស់ LG ដោយពួកគេនឹងចូលរួមក្នុងការផ្សព្វផ្សាយស្មាតហ្វូន LG G7 ThinQ ដែលទើបចេញជាផ្លូវការ កាលពីម្សិលមិញនេះ។
ក្រោយប្រកាសចេញ G7 ThinQ ក្រុមហ៊ុនកូរ៉េមួយនេះ បានបញ្ចេញវីដេអូខ្លីមួយ ដែលមានក្រុមចម្រៀង BTS និយាយទាក់ទងទៅនឹង G7 ThinQ។ នៅក្រោមវីដេអូដែលបង្ហោះលើ YouTube ឃើញមានពាក្យ Comment របស់អ្នកគាំទ្រក្រុមចម្រៀង BTS ជាច្រើន ដោយមួយចំនួនបានលើកឡើងថា ហ៊ានដូរស្មាតហ្វូនដែលខ្លួនកំពុងប្រើ ដើម្បីប្រើ G7 ThinQ វិញ។
គួរដឹងថា G7 ThinQ មានចំណុចពិសេសចំនួន ៧ ដែលសង្ឃឹមថាអាចអូសទាញអតិថិជនបាន។ ចំណុចពិសេសទាំងនោះរួមមាន អេក្រង់ដែលភ្លឺជាងមុន, កាមេរ៉ា AI, កាមេរ៉ាដែលអាចថតនៅទីងងឹតបានល្អ, កាមេរ៉ា Super Wide-Angle, រន្ធបំពងសំឡេង Boombox, រន្ធដែលស្រូបសំឡេងបានឆ្ងាយ និង ប៊ូតុងសម្រាប់ដំណើរការ Google Assistant។
ខណៈនេះមិនទាន់មានការបញ្ជាក់ពីតម្លៃ និង កាលបរិច្ឆេទចេញលក់របស់ G7 ThinQ នៅឡើយទេ៕