LG មាន​គំនិត​ឌីហ្សាញ​ក្បាល​ឆក​ មុន​ Apple ទៅ​ទៀត​

  • 2018-05-05 02:09:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួ​លេខ​នៃ​ស្មាតហ្វូន​ស៊េរី​ថ្មី​មាន​រចនាបថ​ក្បាល​ឆក​ ឃើញ​ថា​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ ត្បិត​ថា​រចនាបថ​ឆក​នេះ​ ផ្ដើម​គំនិត​ដំបូង​ដោយ​ Essential Phone មែន​ ប៉ុន្តែ​នៅ​តែ​មាន​មតិ​ជា​ច្រើន​លើក​ឡើង​ថា​ស្មាតហ្វូន​ក្បាល​ឆក​ដែល​ចេញ​ក្រោយៗ​នេះ ចម្លង​តាម​ iPhone X។

LG G7 ThinQ

យ៉ាងណាក្ដី​ចំពោះ​ LG ឯណេះ​វិញ​ បាន​ប្រកែក​ថា​ពួក​គេ​មិន​បាន​ចម្លង​តាម​ផលិត​ Apple នោះ​ទេ។ Hwang Jeong-hwan នាយក​ផ្នែក​ទូរសព្ទ​របស់​ LG បាន​អះអាង​ថា ​ក្រុមហ៊ុន​របស់​ខ្លួន​​មាន​ផែនការ​ឌីហ្សាញ​អេក្រង់​ឆក​នេះ​មុន​ Apple ទៀត​ផង។ លោក​បន្ថែម​ទៀត​ថា​ LG ​ចូល​ចិត្ត​ហៅ​​មុខងារ​ថ្មី​នេះ​ថា​ជា​អេក្រង់​ទីពីរ​ ជា​ជាង​ហៅ​ថា​ក្បាល​ឆក។

iPhone X

នាយក​របស់​ LG រូប​នេះ​បន្ត​ថា​អះអាង​ថា​ ថ្វី​បើ​ G7 ThinQ មាន​រូបរាង​ស្រដៀង​គ្នា​នឹង​ស្មាតហ្វូន​ដទៃ​ទៀត​លើ​ទីផ្សារ ប៉ុន្តែ​វា​មាន​ផ្ដល់​ជូន​មុខងារ​ខុស​​ប្លែក​ពី​គ្នា៕​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង