Adele ធ្វើ​ខួប​កំណើត​យក​ស្ទីល​តាម​តួអង្គ​ស្រី​​រឿង Tatanic ប្លែក​ភ្នែក​អស់​ស្ទះ

  • 2018-05-07 02:10:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សៅរ៍ ទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ តារា​ចម្រៀង​ Adele បាន​ប្រារព្ធ​ពិធី​ខួប​កំណើត​គម្រប់ ៣០​ឆ្នាំ​របស់​នាង​យ៉ាង​អធិកអធម និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត។

ម្ចាស់​បទ "Rolling In The Deep” រូប​នេះ​បាន​ប្រារព្ធ​ពិធី​ខួប​កំណើត​របស់​នាង​ជាមួយ​នឹង​ស្ទីល​សម្លៀកបំពាក់ ​រួម​នឹង​ការ​តុបតែង​កន្លែង​ពិធី​ឲ្យ​ដូច​ទៅ​នឹង​ឈុត​មួយ​ក្នុង​ខ្សែ​ភាព​យន្ត​ដ៏​ល្បី "Titanic”។ ក្នុង​កម្មវិធី​នោះ​ដែរ មាន​ការ​ចូលរួម​តែ​ពី​សំណាក់​​ក្រុម​គ្រួសារ និង​មិត្តភ័ក្ដិ​ជិតស្និទ្ធ​របស់​នាង​តែ​ប៉ុណ្ណោះ។

មួយ​ថ្ងៃ​ក្រោយ​ពិធី​ខួប​កំណើត​ត្រូវ​បាន​បញ្ចប់ តារា​ស្រី​រូប​នេះ​បាន​ចែក​ចាយ​រូបភាព ៣​សន្លឹក​ដើម្បី​ឲ្យ​អ្នក​គាំទ្រ​បាន​ឃើញ​ពី​ទិដ្ឋភាព​ក្នុង​ថ្ងៃ​នោះ​។ រូប​ភាព​ទី​១ បង្ហាញ​ពី​ម្ចាស់​បទ "Hello” រូប​នេះ​កំពុង​រាំ​យ៉ាង​រីករាយ។

រូបភាព​ទី​ពីរ បង្ហាញ​ពី​នាង​កំពុង​ដើរ​ចុះ​ពី​កាំ​ជណ្ដើរ​ ដែល​ស្ទីល​ដូច​ទៅ​នឹង​តួអង្គ Rose ក្នុង​រឿង Titanic ដើរ​ចុះ​មក​ទទួល​តួអង្គ​ Jack។

ចំណែក​រូបភាព​ទី​បី ជា​រូបភាព​របស់​នាង​អង្គុយ​ក្នុង​ឡាន​ សើច​សប្បាយ​រីករាយ៕

ចុចអាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ អន សុភក្ត្រា