ឈឺចាប់ហួសថ្លែង ស្រីនាង រដ្ឋា និង អេនឌី ឈឺចាប់ស្របគ្នាក្នុងបទ "ទីបំផុតទើបដឹងគេកុហក"
- 2018-05-07 04:01:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈឺចាប់ហួសថ្លែង ស្រីនាង រដ្ឋា និង អេនឌី ឈឺចាប់ស្របគ្នាក្នុងបទ "ទីបំផុតទើបដឹងគេកុហក"
ចន្លោះមិនឃើញ
បទថ្មីរបស់លោក អេនឌី "ទីបំផុតទើបដឹងគេកុហក" ជាប្រភេទ Original Songទើបបានចេញផ្លូវការនៅថ្ងៃនេះ បន្ទាប់ពីចំណាយពេលផលិតជាង១ខែដើម្បីសម្រិតសម្រាំង។ កែវ ស្រីនាង និង ទឹម រដ្ឋា ត្រូវបានជ្រើសឲ្យចាប់ដៃគ្នា រំលេចឈុតឆាកស្នេហា ស្រី និងស្រី បំភ្លៃស្នេហាស្រស់បំព្រងមួយគូ អោយស្គាល់តែទុក្ខសោក ឈឺចាប់ហួសការស្មាន។
តាមរយៈការសម្ដែងក្នុងបទថ្មីខាងលើ អេនឌី ដែលជាម្ចាស់បទ បានបញ្ចេញឲ្យដឹងថា នោះជាទិដ្ឋភាពថ្មីមួយរបស់តារាសម្ដែងស្រីទាំងទ្វេដែលមានបទពិសោធន៍ចាស់វស្សាដូចគ្នា។ បើហើយទោះ មិនដែលជួបសម្ដែងពីមុនមក ពួកគេនៅតែសម្ដែងបានឥតខ្ចោះ។ "រដ្ឋា សម្ដែងល្អ ហើយស្រីនាង រឹតតែល្អទៀត នាងសម្ដែងដល់...ណាស់បង គឺល្អខ្លាំងតែម្ដង"។ អេនឌី ថ្លែង។
មានស្នេហ៍ជាមួយសង្សារប្រុសម្នាក់ទៅហើយ នៅឡើយទៅបង្កាត់ភ្លើងស្នេហ៍ថ្មីស្រី និងស្រីឡើងមកថែមទៀត ដូចដាំដើមឈឺចាប់ ហើយក៏បង្ហូរទឹកភ្នែកមកស្រោចស្រពទាំងអស់គ្នា...ស្នេហាមួយនេះ នរណាទៅ ដែលប្រាថ្នាចង់ជួប!!!
ស្ដាប់ និងទស្សនាវីដេអូចម្រៀងស្នេហាឈឺចាប់មួយនេះ សូមចុចទីនេះ!!!