បុរសបារាំងជាប់ចិត្តគុនខ្មែរ Derek ក្តីស្រមៃក្លាយជាការពិតហើយ
- 2018-05-07 08:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសបារាំងជាប់ចិត្តគុនខ្មែរ Derek ក្តីស្រមៃក្លាយជាការពិតហើយ
ចន្លោះមិនឃើញ
អ្នកលេងក្បាច់គុនល្បុក្កតោ និងគុនខ្មែរដែលជាជនជាតិបារាំង Bidaut Derek បានសម្រេចបំណងប្រាថ្នារបស់ខ្លួនហើយក្នុងការបើកស្ទូឌីយោមួយដែលពាក់ព័ន្ធនឹងក្បាច់គុនបុរាណខ្មែរ បន្ទាប់ពីជាប់ចិត្តនឹងវប្បធម៌អស់រយៈពេលប្រហែលជា១០ឆ្នាំមកហើយ។
Bidaut Derek ដែលជាបានហាត់គុនខ្មែរជិត១០ឆ្នាំកន្លងមកនេះបានប្រាប់ថា បំណងប្រាថ្នារបស់លោកក្នុងការបើកស្ឌូឌីយោពាក់ព័ន្ធនឹងគុនខ្មែរជាយូរមកហើយពេលនេះបានសម្រេចហើយ។ ស្ឌូឌីយោដែលគ្រោងនឹងបើកឆាប់ៗខាងមុខនេះឈ្មោះ Prodal Fight & Fitnessដែលហៅខ្លីថា Prodal ឬប្រដាល់។
បុរសបារាំងរូបនេះបានឲ្យដឹងថា នេះជាគម្រោងមួយដ៏ធំដែលលោកបានសហការជាមួយដៃគូដើម្បីដំណើរការ។ «ដោយសារក្នុងជីវិតរបស់ខ្ញុំស្រលាញ់គុនខ្មែរ ក្បាច់គុនបុរាណខ្មែរ និងវប្បធម៌ខ្មែរ ហើយខ្ញុំបានហ្វឹកហាត់ ស្វែងយល់ពីវប្បធម៌គុនខ្មែរច្រើនឆ្នាំហើយនៅកម្ពុជា ដូច្នេះដល់ពេលដែលខ្ញុំចែករំលែក ផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ»។
លោកបារាំងរូបនេះបញ្ជាក់បន្ថែមថា ៖«វាជាសុបិនក្លាយជាការពិតសម្រាប់ខ្ញុំនៅកម្ពុជា។ ច្បាស់ណាស់ ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងណាដើម្បីគុនខ្មែរ។ ខ្ញុំចង់ឲ្យបរទេសមកហាត់គុនខ្មែរនៅកន្លែងខ្ញុំ និងយល់ឲ្យច្បាស់អំពីគុនខ្មែរ។ យើងចង់អភិវឌ្ឍទេសចរណ៍កីឡានៅកម្ពុជាដូចដែលថៃកំពុងធ្វើដើម្បីទាក់ទាញបរទេស»។
ស្ទូឌីយោ Prodal Fight & Fitness ស្ថិតនៅទួលគោកលើផ្ទៃដីប្រមាណ១៥០០ម៉ែត្រការ៉េមានកន្លែងហ្វឹកហាត់១ កន្លែងហាត់រត់១ កន្លែងស្ទីម និងសូណា១ ហាងសម្ភារៈផ្សេងៗ១ ភោជនីយដ្ឋាន១ បារ១ និងបន្ទប់ Yoga ១៕