កីឡាករ​៣​រូប​មាន​សំណាង​​បាន​លេង​ក្រោម​ការ​ដឹកនាំ​ទាំង​ Sir Alex និង​ Wenger

  • 2018-05-08 07:46:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sir Alex Ferguson និង​ Arsene Wenger គឺ​ជា​អ្នក​ចាត់ការ​ទូទៅ​ជោគជ័យ​បំផុត​២​រូប​ក្នុង​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​ និង​នៅ​ពិភពលោក​បាល់ទាត់​។

អ្នក​ចាត់ការ​ចាស់​វស្សា​ និង​មាន​បទពិសោធន៍​ជោកជាំ​ទាំង​ពីរ​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ការ​ដឹកនាំ​ Manchester United និង​​ Arsenal លើក​ពាន​ Premier league និង​ពាន​ដទៃ​ទៀត​ជា​ច្រើន​ ហើយ​ជា​ពិសេស​ Sir Alex និង​ Wenger សុទ្ធ​តែ​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ដឹកនាំ​ក្លឹប​តែ​មួយ។​

យ៉ាង​ណា​ក្នុង​រជ្ជកាល​របស់​អ្នក​ទាំង​ពីរ​មាន​កីឡាករ​តែ​៣​រូប​ប៉ុណ្ណោះ​ដែល​​មាន​សំណាង​ធ្លាប់​លេង​ក្រោយ​ការ​បង្វឹក​របស់​លោក​លោក​ Sir Alex ផង​និង​ Wengerផង​។​ កីឡាករ​៣​រូប​នោះ​មាន​​ដូចជា៖​

១. Robin van Persie

Persie គឺ​ជា​តារា​ជើង​ស៊ុត​សញ្ជាតិ​ហូឡង់​ដែល​លោក​ Wenger ទិញ​មក​ពី Feyenoord នៅ​ក្នុង​ឆ្នាំ​២០០៤​ ហើយ​រួមរស់​ជាមួយ​ Arsenal រហូត​ដល់​ឆ្នាំ​២០១២​ទើប​ទៅ​ចូលរួម​ជាមួយ​លោក Sir Alex នៅ​ Manchester United។​

២. Mikael Silvestre

Silvestre ត្រូវ​ចាត់​ទុក​ជា​វីរបុរស​មួយ​រូប​របស់​ Man United ក្រោយ​លេង​ឲ្យ​ក្លឹប​ជិត​១០​ឆ្នាំ​ក្នុង​នាម​ជា​ខ្សែ​ការពារ។​ កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​បាន​ចាកចេញ​ពី United ទៅ​ Arsenal ក្នុង​ឆ្នាំ​២០០៨​ ហើយ​ចំណាយ​ពេល​២​ឆ្នាំ​នៅ​ទីនោះ។

៣. Danny Welbeck

Welbeck គឺ​ជា​យុវជន​ថ្នាល​របស់​ Manchester United ដែល​ត្រូវ​បាន​លោក​ Sir Alex នាំ​យក​ទៅ​ឈុត​ធំ​ក្នុង​ឆ្នាំ​​២០០៨។ យ៉ាង​ណា​ខ្សែ​ប្រយុទ្ធ​ស្បែក​ខ្មៅ​សញ្ជាតិ​អង់គ្លេស​មិន​ទទួល​ជោគជ័យ​នោះ​ទេ​ហើយ​បាន​ចាកចេញ​ទ្រនំ​ចាស់​ទៅ Arsenal ក្នុង​ឆ្នាំ​២០១៤​ និង​នៅ​លេង​រហូត​ដល់​បច្ចុប្បន្ន៕

ប្រភព៖ Wikipedia   អត្ថបទ៖ វិរ័ត្ន