ប៉ុន្មានម៉ាត់ពីអ្នកនិពន្ធ ម៉ីសន សុធារី ធ្វើឲ្យ ទេព កញ្ញា ភ្លឺភ្នែកឡើងវិញ
- 2018-05-08 07:51:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ុន្មានម៉ាត់ពីអ្នកនិពន្ធ ម៉ីសន សុធារី ធ្វើឲ្យ ទេព កញ្ញា ភ្លឺភ្នែកឡើងវិញ
ចន្លោះមិនឃើញ
ទោះបីជា ទេព កញ្ញា មានរូបសម្រស់ស្រស់ស្អាតក្ដី តែនាង ហាក់មិនសប្បាយចិត្តទៅលើសមត្ថភាពសម្ដែងរបស់ខ្លួនឡើយ។
ការមិនពេញចិត្តនេះដោយសារតែ ទេព កញ្ញា គិតថាសមត្ថភាពសម្ដែងរបស់ខ្លួននៅមានកម្រិត មិនទាន់ឈានដល់ចំណុចមួយដែលខ្លួនចង់បាន ទោះបីជាមានអារម្មណ៍បែបនេះក្ដីតួអង្គស្រីក្នុងរឿង"ស្រទន់មន្តស្នេហ៍" ពុំធ្លាប់មានកូនចិត្តបោះបង់បោះបង់ក្ដីស្រមៃមួយនេះចោលនោះទេ។ គួបផ្សំការជំរុញលើកទឹកចិត្តពីអ្នកស្រី ម៉ីសន សុធារី ផងកាន់តែធ្វើឲ្យ នាង មានចិត្តពុះពាររាល់គ្រប់ឧបសគ្គដើម្បីសម្រេចក្ដីបំណង។
ទេព កញ្ញា និយាយថា ក្រោយពីគិតថាខ្លួនឯងសម្ដែងមិនបានល្អ ភ្លាមៗនោះអ្នកនិពន្ធប្រលោមលោកដ៏ល្បីអ្នកស្រី ម៉ីសន សុធារី បាននិយាយលើកទឹកចិត្តនាង ថា៖"អ្នកណាថា កញ្ញា គ្មានសមត្ថភាព ចំណុចសំខាន់ប្អូនត្រូវចេះជ្រើសរើសរឿងមកសម្ដែង មួយវិញទៀតបងសុំផ្ដាំអូនកុំទទួលថតរឿងច្រើនហួសដល់ថ្នាក់បាក់កម្លាំង ហើយបងរីករាយណាស់នៅពេលឃើញប្អូនជោគជ័យ"។
“ពាក្យសម្ដីទាំងប៉ុន្មានរបស់បងស្រី ធារី ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ខ្ញុំបង ហើយរាល់ពាក្យពេចន៍ដែលគាត់មានប្រសាសន៍មកសុទ្ធតែមានតម្លៃសម្រាប់ខ្ញុំជានិច្ច ហើយខ្ញុំគ្មានពាក្យអ្វីក្រៅពីអរគុណដល់បងស្រី ធារី នោះទេ"។នេះបើតាម ទេព កញ្ញា រៀបរាប់។
ទេព កញ្ញា បន្ថែមថា ក្រៅពីអ្នកនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះខាងលើនេះក៏មានអ្នកគាំទ្រមួយចំនួនចាំផ្ដល់ទឹកចិត្តដល់ចិត្តដល់រូបនាង គ្រប់ពេលដែលខ្លួនមិនសប្បាយចិត្ត៕