កែវ ស្រីនាង មិនបោះបង់អាជីពសម្តែង ទោះមានជំងឺប្រចាំកាយ
- 2018-05-08 09:27:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កែវ ស្រីនាង មិនបោះបង់អាជីពសម្តែង ទោះមានជំងឺប្រចាំកាយ
ចន្លោះមិនឃើញ
ជារឿយៗតារាសម្ដែងល្បីឈ្មោះអ្នកនាង កែវ ស្រីនាង តែងប្រាប់អ្នកគាំទ្ររបស់ខ្លួនថា មានជំងឺប្រចាំកាយ គឺ ឈាមស ស៊ី ឈាមក្រហម ដែលជាជំងឺមួយមិនអាចព្យាបាលជា ដោយត្រូវប្រើថ្នាំជាប្រចាំ។ យ៉ាងណាក៏ដោយជំងឺនេះ មិនមែនជាឧបសគ្គធ្វើឱ្យអ្នកនាង ត្រូវផ្អាកពីសិល្បៈនោះទេ បើទោះជានាងមានអ្វីៗស្ទើរគ្រប់សព្វក្នុងដៃក៏ដោយ។
អ្នកនាង កែវ ស្រីនាង បានលើកឡើងថា នាងចង់ធ្វើអ្វីដែលខ្លួនស្រលាញ់ និងពេញចិត្ត តួយ៉ាង ដូចជាបន្តលើវិថីសិល្បៈនេះស្រាប់ គឺអ្នកនាងមិនផ្ដោតលើលុយជាសំខាន់ឡើយ។ អ្វីដែលអ្នកនាងចង់ផ្ដោតខ្លាំង គឺកេរ្តិ៍ឈ្មោះ និងការពេញចិត្តចង់ធ្វើ ដោយគ្មានការបង្ខិតបង្ខំពីនរណាម្នាក់។ ដោយសារហេតុផលនេះ ទើបស្វាមីអ្នកនាងដែលជាអ្នកជំនួញជនជាតិអង់គ្លេស មិនដែលហាមឃាត់អ្នកនាង ពីការប្រឡូកលើវិថីសិល្បៈឡើយ បើទោះជាដឹងថាការងារនេះ ហាក់មិនសូវជាទទួលផលច្រើនក្ដី។
ថ្មីៗអ្នកនាងទើបទទួលកុងត្រាថតរឿងភាគថ្មីឱ្យស្ថានីយទូរទស្សន៍ PNN គឺរឿង ”កាំបិតមុខពីរ” ត្រូវចាប់ដៃគូគ្នាជាថ្មីជាមួយលោក អូន ឧស្សហ៍ ក្នុងឆ្នាំ២០១៨នេះ។
អ្នកនាង កែវ ស្រីនាង បន្តថា ស្នាដៃដំបូងក្នុងឆ្នាំ ២០១៨ គឺជាស្នាដៃថ្មីមួយ និងប្លែកសម្រាប់ខ្លួន បន្ទាប់ពីខកខានមួយរយៈ ព្រោះសុខភាពមិនសូវអំណោយផល។ អ្នកនាង ជឿជាក់ថាខ្លួនពិតជាធ្វើបានល្អក្នុងស្នាដៃថ្មី ហើយផលិតករ នឹងមានការយោគយល់ខ្លះចំពោះការសម្ដែង។ ខ្សែភាពយន្តរឿង”កាំបិតមុខពីរ” គឺជាស្នាដៃដំបូងក្នុងឆ្នាំ ២០១៨ របស់អ្នកនាង កែវ ស្រីនាង និងជាស្នាដៃទី៣ ដែលអ្នកនាងចាប់ដៃគូសម្ដែងជាតួឯកជាមួយលោក អូន ឧស្សាហ៍ បន្ទាប់ពីរឿង”វិញ្ញាណស្នេហ៍អាថ៌កំបាំង” និងរឿង ”ក្រមុំសៅកែ”៕