រូប​ Selfie ១សន្លឹករបស់ប្រពន្ធលីយ៉ុងចេ គេ​នាំគ្នាបង្អាប់ពេញអ៊ីនធឺណិត

  • 2018-05-09 09:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រស់​របស់​តារាសម្ដែង​ Kim Tae Hee បាន​ក្លាយ​ជា​ប្រធានបទ​ថ្មី​មួយ​ទៀត​ ក្នុង​ប្រទេស​កូរ៉េ​ ក្រោយ​ពេល​នាង​បង្ហោះ​រូប​មួយ​សន្លឹក​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

Kim Tae Hee

ថ្ងៃ​ទី​ ០៨ ខែ​ឧសភាម្សិលមិញ​ ភរិយា​ Rain បាន​បង្ហោះ​រូប​ Selfie មួយ​សន្លឹក​របស់​នាង​លើ​ Instagram។ ក្រោយ​ឃើញ​រូប​នោះ​ហើយ​ អ្នក​ប្រើ​អ៊ីនធឺណិត​មាន​ការ​ភ្ញាក់​ផ្អើល​ និង​កត់​សម្គាល់​ថា​ តារាស្រី​រូបនេះ​​ហាក់​ដូចជា​ចាស់​ជាង​មុន។ រហូត​អ្នក​ខ្លះ​បាន​យក​រូបនាង​ ប្រៀបធៀប​ជាមួយ​រូប​​តារាសម្ដែង​ជើងចាស់​វ័យ​ ៥៤​ឆ្នាំ​ Park Hae Mi ទៀត។

Park Hae Mi

មិន​ត្រឹម​តែ​បង្អាប់​ថា​មុខ​ចាស់​ទេ​ អ្នក​ប្រើ​បណ្ដាញ​អ៊ីនធឺណិត​ទាំង​នោះ​ បន្ថែម​ទៀត​ថា​ Kim Tae Hee មាន​ទឹកដៃ​ Selfie អន់​បំផុត។ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ ក៏​នៅមាន​មតិ​ខ្លះ​លើក​ឡើង​ថា​ នាង​នៅ​តែ​ស្រស់​ស្អាត​ ហើយ​ណាមួយ​តារា​ស្រី​វ័យ​ ៣៨​ឆ្នាំ​នេះ​ រៀបការ​ប្ដី​ និង​មានកូន​១ហើយ​ មិនមែន​នៅ​ទំនេរ​ទេ ហេតុនេះ​ពេល​វេលា​ថែទាំ​ខ្លួន​ក៏​មិន​សូវ​​មាន​ដែរ។ ពួកគេ​ថែម​ទាំង​បាន​បញ្ជាក់​ទៀត​ថា​ សម្រស់​ Tae Hee នៅតែ​លេចធ្លោ​ជានិច្ច៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី