ដឹងមូលហេតុ វីតវីត មិនហ៊ានសម្ដែង​រឿង​ខ្មោច​

  • 2018-05-10 08:23:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ការិនី​រូប​ស្អាត សំឡេង​ស្រទន់​ វីតវីត មិន​ហ៊ាន​ថត​រឿង​ខ្មោចឡើយ​​ ព្រោះ​នាង​ធ្លាប់​មានបទ​ពិសោធន៍​ ខ្មោច​មិត្ត​ភក្តិ​មក​ពន្យល់​សប្ដិ​ហៅ​ទៅ​នៅ​ជា​មួយ។

តាមវិទ្យា​សាស្រ្ត គេ​មិន​ទាន់​បញ្ជាក់​ថា​មាន​ខ្មោច​ឲ្យ​ច្បាស់​នោះ​ទេ​​ ។ ពិត​ថា​ ខ្មោច​ជា​ពពួក​អរូប​មួយ​ដែល​មើល​មិន​ឃើញ​ចាប់​មិន​បាន ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​យ៉ាង​ខ្លាំង​ ពិត​ជា​មាន​ក្នុង​លោក​នេះ​។

ជាក់ស្ដែង​​កញ្ញា វីត​វីត​ ថា​នាង​ខ្លាច​ខ្មោច​ខ្លាំង​ណាស់ រហូត​ដល់​មិន​ហ៊ាន​សម្ដែង​រឿង​ខ្មោច​។ ស្រី​ស្រស់​រូប​នេះ​បាន​ប្រាប់​ ថា កន្លង​មក​នាង​ក៏​ធ្លាប់​សម្ដែង​រឿង​ដែរ​ ប៉ុន្ដែ​នាង​មិន​ទទួល​ការ​សម្ដែង​រឿង​ខ្មោច​នោះ​ទេ​​។ ពិធីការិនីរូបនេះបញ្ជាក់​ពី​ភាព​ភ័យ​ខ្លាច​​របស់​ខ្លួន​ថា​ នាង​ធ្លាប់​បាន​ទៅ​ចូល​រួម​ពិធី​បុណ្យ​សព​មិត្ត​នាង​ដែល​សម្លាប់​ខ្លួន​ដោយ​ការ​ចង​ក​ ក្រោយ​ពី​វិល​មិន​ផ្ទះ​វិញ​នាង​ចេះ​តែ​យល់​សប្ដិ​ឃើញ​មិត្ត​ម្នាក់​នោះ​ហៅ​នាង​ឲ្យ​ទៅ​នៅ​ជា​ច្រើនដង។

«ខ្ញុំ​តែងតែ​យល់​សប្ដិ​ឃើញ​មិត្ត​មក​ហៅ​ឲ្យ​ទៅ​​នៅ​ជា​​មួយ​ តាំង​ពី​ពេល​នោះ​មក​ខ្ញុំ​ខ្លាច​មែន​ទែន​។ ខ្ញុំ​មាន​ជំនឿ​លើ​ម្ដាយ​ខ្ញុំ​ក្រោយ​ពី​គាត់​ស្រោច​ទឹក​ឲ្យ​ ខ្ញុំ​ក៏​លែង​យល់សប្ដិ​​ទៀត​ ខ្ញុំ​ខ្លាច​ខ្មោច​មែន​ទែន»។ វីត​វីត​ បញ្ជាក់។

​​​​

អត្ថបទ៖ ច្រឹក ស្រីអូន