ស្រីៗត្រូវធ្វើម៉េច បើជ្រុលមានអីៗដោយមិនបានការពារ?

  • 2018-05-10 07:38:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូស្នេហ៍ទើបរៀបការហើយក្ដៅៗ រមែងមានគ្រាដែលអារម្មណ៍ត្រេកត្រអាលខ្លាំង តក់ក្រហល់រួមភេទរហូតដល់ភ្លេចគិតគូររឿងការពារមិនឲ្យមានកូន បើទោះពួកគេមិនទាន់ត្រៀមលក្ខណៈយកកូនក៏ដោយ។ ពេលខ្លះ គេអាងប្រើវិធីកំណើតបន្ទាន់ តែការប្រើវិធីនេះញយដឹងច្រើនពេក ធ្វើឲ្យប៉ះពាល់សុខភាពខាងស្រី។

ដើម្បីសុវត្ថិភាពល្អសម្រាប់ស្ត្រី និងការពារមិនឲ្យមានកូនដោយប្រសិទ្ធភាពខ្ពស់ គូស្នេហ៍រៀបការ គួរជ្រើសរើសវិធីពន្យារកំណើតត្រឹមត្រូវ ដូចជា ការប្រើគ្រាប់ថ្នាំពន្យារកំណើត (Birth Control Pill) ឬ ការប្រើស្រោមអនាម័យ ជាដើម។ ចុះធ្វើម៉េចទៅ បើជ្រុលខ្លួនម្ដងៗទប់អារម្មណ៍មិនជាប់ភ្លេចរឿងការពារអ៊ីចឹង?

១. លាងសម្អាងប្រដាប់ភេទចន្លោះ ៣០ នាទី បន្ទាប់ពីប្រតិបត្តិការលើគ្រែ

អ្វីដែលស្រីៗត្រូវធ្វើដំបូងគេបង្អស់ ក្នុងរង្វង់ ៣០ នាទី បន្ទាប់ពីរួមភេទរួច ត្រូវទៅនោម ឬលាងសម្អាតប្រដាប់ភេទ។ ការធ្វើបែបនេះ មិនអាចការពារមិនឲ្យមានកូនបាននោះឡើយ តែវាជួយកាត់បន្ថយឱកាសឆ្លងមេរោគផ្សេងៗនៅក្នុងប្រដាប់ភេទរបស់ស្ត្រី ព្រោះទឹកនោមនឹងសម្អាតមាត់ទ្វារមាស ដោយហូរនាំបាក់តេរីនឹងហូរចេញក្រៅ។ នេះបើតាមការលើកឡើងដោយអ្នកស្រីវេជ្ជបណ្ឌិត Kat Van Kirk ឯកទេសខាងសិចវេជ្ជសាស្ត្ររបស់អាមេរិក។

២. លេបថ្នាំការពារមិនឲ្យមានកូន ចន្លោះពេល ៧២ ម៉ោង បន្ទាប់ពីរួមភេទរួច

Fahimeh Sasan អ្នកជំនាញរោគស្រ្តី និងវិទ្យាសាស្រ្តបន្តពូជនៅមន្ទីរពេទ្យ Mount Sinai ទីក្រុងញូវយ៉ក និយាយថា ដើម្បីការពារកុំឲ្យមានកូនដោយចៃដន្យ វិធីល្អបំផុត គឺត្រូវលេបថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់ (Emergency Pill) ក្នុងរយៈពេល ៧២ ម៉ោង បន្ទាប់ពីប្រតិបត្តិការរួច ដែលមានប្រសិទ្ធភាពខ្ពស់រហូតដល់ ៨៩% ប៉ុន្តែវាអាចកើនដល់ ៩៥% បើអ្នកប្រើវាក្នុងរយៈពេល ២៤ ម៉ោង បន្ទាប់ពីរួមភេទ។

គូស្នេហ៍ដែលចូលចិត្តរួមភេទញឹកញាប់ មិនគួរប្រើប្រភេទថ្នាំពន្យារកំណើតបន្ទាន់ ៧២ ម៉ោងញឹកញាប់នោះទេ ព្រោះអាចបណ្ដាលឲ្យអ័រម៉ូនប្រែប្រួលមិនល្អ ធ្លាក់ឈាមច្រើន។ ហេតុនេះស្រ្តីគួរជ្រើសរើសមធ្យោបាយប្រើថ្នាំគ្រាប់ពន្យារកំណើត ដែលប្រើប្រចាំថ្ងៃទើបជាការល្អមិនបណ្តាលឲ្យមានការប្រែប្រួលកម្រិតអ័រម៉ូន សុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទពេញនិយម