អ្នកដឹកនាំរឿងខ្មែរ ២រូប ទទួលបានពានរង្វាន់អ្នកដឹកនាំរឿងឆ្នើម​នៅអាមេរិក

  • 2018-05-11 09:09:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​ជា​លើក​ទី​មួយ​របស់​អ្នក​ដឹកនាំ​ភាពយន្ត​ខ្មែរ​ លោក សុខ វិសាល និង​ខ្មែរ​អាមេរិក អ្នក​ស្រី Caylee So ទទួល​បាន​ពាន​រង្វាន់​ពី​មហោស្រព​ Asian Pacific Film Festivel លើកទី​៣៤​ ពី​ក្រុង​ Los Angeles សហរដ្ឋអាមេរិក​។

ភាពយន្ត​ខ្មែរ​នេះ​ត្រូវ​បាន​ផលិត​រួម​គ្នា​ដោយ លោក សុខ វិសាល និងអ្នកស្រី Caylee So មាន​ចំណង​ជើង​ថា «តន្ត្រី​ជីវិត» ឬ​ជា​ភាសា​អង់គ្លេស​ «In the life of Music» ទទួល​បាន​ពាន​អ្នក​ដឹកនាំ​រឿង​ឆ្នើម​ ក្នុង​ការ​បង្ហាញ​វត្តមាន​លើក​ទី​មួយ​របស់​ខ្លួន​។ រឿង «តន្ត្រី​ជីវិត» ជា​ភាពយន្ត​បែប​ស្នេហា​និង​តន្ត្រី​ ដែល​មាន​រឿងរ៉ាវ​ជាប់​ទាក់​ទង​នឹង​របប​ខ្មែរ​ក្រហម​ខ្លះ​ និង​បទ​ចម្រៀង​«ឱ! បាត់ដំបង»​ និងផលិតនៅលើទឹកដី​ ប្រទេសកម្ពុជា ទាំងស្រុង៕

ចង់​ដឹង​ថា​រឿង​ «តន្ត្រី​ជីវិត​» មានភាពពិសេសបែបណាទើបបានទទួលពានរង្វាន់ សូមទស្សនាខាង​​វីដេអូខ្លី ក្រោម​នេះ​៖

អត្ថបទ៖ Sunny