“បុព្វេ​សន្និវាស” ភាគ​ថៃ​ដ៏​ល្បី​ដើម​ឆ្នាំ​២០១៨ ត្រៀម​បញ្ចាំង​លើ​ទូរទស្សន៍​ក្នុង​ស្រុក ខែ​មិថុនា

  • 2018-05-12 04:13:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ដល់​ចំណងជើង​រឿង «​បុព្វេ​សន្និវាស​» ប្រិយមិត្ត​មួយ​ភាគ​ធំ​ប្រាកដស្គា​ល់ និង​ខ្លះជ​ក់តា​មដាន​មើល​អន​ឡាញ​ជា​ភាសា​ថៃ​ទៀ​ត​ផង​ក៏មាន​។​

រឿង​ភាគ​នេះ​កក្រើក​ខ្លាំង​នា​ដើមឆ្នាំ​២០១៨ នេះ មិន​ថា​នៅ​ថៃ និង​ខ្មែរ ដោយសារ​តែ​រឿង​ឆ្លង​ភព​ពីរ​សម័យ​កាល​មួយ​នេះ មាន​ឈុត​ឆាក​ស្នេហា​ផ្អែមៗ​ច្រើន​ចាក់​ដោត​អ្នក​កំពុង​មាន​ស្នេហា និង​ចង់​មាន​ស្នេហា តួ​ស្អាត​ពូកែ​សម្តែង កំប្លុក​កំប្លែង សម្លៀក​បំពាក់​បុរាណ បច្ចេកទេស​ថត។ ម្យ៉ាង​ទៀត ខ្សែ​រឿង​នេះ អ្នកនិពន្ធ​បាន​ប្រើ​ពាក្យ​បុរាណ​មួយ​ចំនួន ដែល​សូម្បី​តែ​ជន​ជាតិ​ថៃ​គ្នា​ឯង ក៏​មិន​ធ្លាប់​ឮ​គេ​និយាយ​ដែរ។

ជា​ដំណឹង​ល្អ ហើយ​លែង​ពិបាក​រក​មើល​លើ YouTube ទៀត​ហើយ ព្រោះ​ទូរទស្សន៍ PNN ទទួល​សិទ្ធិ​ផ្តាច់​មុខ​ចាក់​បញ្ចាំង​រឿង “បុព្វេសន្និវាស” នៅ​ខែ​មិថុនា នេះ ជា​ភាសា​ខ្មែរ ដោយ​មាន​គុណភាព​សំឡេង និង​រូប​ភាព​ច្បាស់។ អ៊ីចឹង កុំ​ភ្លេច​រង់ចាំ​តាម​ដាន​ទស្សនា “បុព្វេសន្និវាស” ជា​ភាសា​ខ្មែរ​ណា៎!

ដោយ៖ សុផាត