ឡាំយ៉ង​ ​បង្ហោះ​រូប១សន្លឹក​បង្កប់ន័យ​ជ្រៅបំផុត ចំ​ខួប​អាពាហ៍ពិពាហ៍លើកទី៨

  • 2018-05-15 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈ​ពេល​ជិត​ ១០​ឆ្នាំ​មក​ហើយ​ ដែល​តារា​សម្ដែង​ Nune Woranuch និង​ស្វាមី​បាន​កាន់​ដៃគ្នា​ឆ្លង​កាត់​ឧសបសគ្គ​ជា​ច្រើន​ក្នុង​ជីវិត​ ក្រោយ​រៀបការ។

Nune និងស្វាមីក្នុង​ថ្ងៃរៀបការ

ស្រប​ពេល​នៃ​ខួប​គម្រប់​ ៨​ឆ្នាំ នៃ​មង្គលការ​របស់​ខ្លួន Nune ដែល​ប្រជាជន​កម្ពុជា​តែង​ហៅ​ថា​ "នាងឡាំយ៉ង” បាន​បង្ហោះ​រូប​១សន្លឹក​សាមញ្ញ​តែ​បង្កប់​ន័យ​ជ្រៅ​បំផុត​ ពី​ក្ដី​ស្រឡាញ់​រវាង​នាង​ និងប្ដី។ រូប​នោះ​ គឺ​នាង​កំពុង​អង្គុយ​ និង​ផ្អែក​ក្បាល​លើ​ស្មា​ស្វាមី​ដែល​កំពុង​អង្គុយ​ជិត។

ភ្ជាប់​ជាមួយ​រូប​នោះ​ Nune មិន​បាន​សរសេរ​រ៉ាយរ៉ាប់​អ្វី​វែង​ឆ្ងាយ​នោះទេ ក្រៅពី​អក្សរ​ ២តួ គឺ "WP” ដែល​តំណាង​ឈ្មោះ​នាង (Woranuch) និង​ប្ដី (Pithi)។

រយៈ​ពេល​ ៨​ឆ្នាំ​ពិត​ជា​កន្លង​ទៅ​លឿន​ប្រាកដ​ណាស់ ប៉ុន្តែ​ក្ដី​ស្រឡាញ់​ និង​ភាព​ស្មោះត្រង់​ដែល​គូស្នេហ៍​នេះ​មាន​ចំពោះ​គ្នា​កាន់​តែ​មាន​ទំហំ​ធំធេង​ បើ​ទោះ​ពេល​នេះ​ពួកគេ​មិន​ទាន់​មាន​បុត្រ​នឹង​គេ​ក៏​ដោយ៕

ប្រភព៖ tvpoolonline   ប្រែ​សម្រួល៖ យី សុធារី