Joe Hart ម្ចាស់ស្រោមដៃមាស៤សម័យកាលត្រូវដកចេញពីជម្រើសជាតិ
- 2018-05-16 00:43:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Joe Hart ម្ចាស់ស្រោមដៃមាស៤សម័យកាលត្រូវដកចេញពីជម្រើសជាតិ
ចន្លោះមិនឃើញ
អ្នកចាំទី Joe Hart ត្រូវបានលោក Gareth Southgate ដកឈ្មោះចេញពីក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោកនៅប្រទេសរុស្ស៊ី។
អ្នកចាំទីវ័យ៣១ឆ្នាំដែលធ្លាប់លេងឲ្យអង់គ្លេស៧៥ប្រកួតមានទម្រង់លេងធ្លាក់ចុះនៅរដូវកាលនេះដោយរបូត៣៩គ្រាប់ក្នុងការបង្ហាញខ្លួន១៩លើកជាមួយ West Ham។ Hart ធ្លាប់លេងឲ្យក្រុមជម្រើសជាតិក្នុងព្រឹត្តិការណ៍ធំៗ៣ដូចជាពាន Euro ២០១២, ២០១៦ និង World Cup ២០១៤ ក៏ដូចជាវគ្គជម្រុះ World Cup នាពេលកន្លងទៅ។
យ៉ាងណាម្ចាស់ស្រោមដៃមាស Premier League ៤សម័យកាលលេងបានតែ១ប៉ុណ្ណោះក្នុង៥ប្រកួតចុងក្រោយ ក្រោមការដឹកនាំរបស់លោក Southgate។ ក្រៅពី Joe Hart នៅមានខ្សែបម្រើ Wilshere របស់ Arsenal ក៏ត្រូវខ្ទាតចេញពីជម្រើសជាតិដូចគ្នា៕