កុម្ម៉ង់​ទិញ​ LG G7 នៅ​ប្រទេស​មួយ​ បាន​ទូរទស្សន៍​ 4K ហ្វ្រីៗ

  • 2018-05-16 02:00:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ LG ប្រចាំ​នៅ​ប្រទេស​កាណាដា​ បាន​បញ្ចេញ​នូវ​ Promotion ដ៏​អស្ចារ្យ​មួយ​ចំពោះ​ការ​កុម្ម៉ង់​ទិញ​ LG G7 ThinQ ចាប់​ពី​ថ្ងៃ​ទី​ ១៨ ដល់​ថ្ងៃ​ទី​ ៣១ ខែ​ឧសភា។

គ្រប់​គ្នា​ដែល​កុម្ម៉ង់​ទិញ​ស្មាតហ្វូន​ LG ជំនាន់​ថ្មី​ នឹង​ទទួល​បាន​ទូរទស្សន៍​ឆ្លាត​វៃ​ 4K ​អេក្រង់​ទំហំ​ ៤៣ អ៊ីញ ពី​ LG ផ្ទាល់។ នេះ​ជា​ Promotion ដ៏​ធំ​មួយ​ដែល​គេ​កម្រ​ជួប​ប្រទះ​ពី​មុន​មក​ ដោយ​ទូរទស្សន៍​ 4K នេះ​មាន​តម្លៃ​ខ្ទង់​ ៥០០ ទៅ ៦០០ ដុល្លារ​ឯណោះ។

LG G7 ThinQ បាន​បង្ហាញ​ខ្លួន​ជា​មួយ​នឹង​រូបរាង​​ក្បាល​ឆក​ ដោយ​មាន​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​នៅ​ផ្នែក​ខាង​ក្រោយ​, ប្រើ​បន្ទះ​ឈីប​ Snapdragon 845 និង​មាន​ RAM ទំហំ​ ៤ GB។

LG G7 ThinQ នឹង​ចាប់​ផ្ដើម​ចេញ​លក់​លើ​ទីផ្សារ​ធំៗ​នៅ​ថ្ងៃ​ទី​ ១ ខែ​មិថុនា​ខាង​មុខ​ ដោយ​​តម្លៃ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​នៅ​ឡើយ​ទេ៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង