ម៉េង ប៊ុនឡូ ចេញបទថ្មីរៀបរាប់ពីកំណើតស្នេហ៍លើស្ពានឫស្សី (មានវីដេអូ)

  • 2018-05-16 06:59:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ​ម៉េង ប៊ុនឡូ ចេញ MV ថ្មីប្លែកភ្នែកជាមួយអត្ថន័យត្អូញត្អែរលោមស្នេហ៍របស់តារាស្រអែមរូបនេះទៅកាន់មនុស្សស្រីស្រស់សោភា ដែលខ្លួនប្រាថ្នា ក្នុង​បទ "ស្ពានឫស្សីក្តីស្នេហ៍ខ្ញុំ "។

សម្រាប់ចម្រៀងមួយបទនេះ លោក ម៉េង ប៊ុនឡូ ជាអ្នកនិពន្ធ និងដឹកនាំសម្តែងដោយលោក កែ វិរៈ ជាមួយទិដ្ឋភាពដ៏ស្រស់ស្អាតនៅឯទឹកដីខេត្តកំពង់ចាម។

តារារាងខ្ពស់ស្រឡះរូបនេះសង្ឃឹមថា ពុកម៉ែបងប្អូនអ្នកនិយមចូលចិត្តរូបលោកក៍ដូចជាការសម្តែងរបស់លោកជួយគាំទ្រស្នាដៃថ្មីនេះ​ ហើយអ្វីដែលពិសេសតារាស្រអែមរូបនេះថានឹងមានចម្រៀងជាច្រើនដែលលោកនឹងចេញជាបន្តបន្ទាប់ផងដែរ។

តោះ! មើលវិដេអូខាងក្រោមទាំងអស់គ្នា «ស្ពានឫស្សីក្តីស្នេហ៍ខ្ញុំ» បង្កប់ដោយមនោសញ្ចេតនាជ្រាលជ្រៅប៉ុនណា?

អត្ថបទ៖ សិរីរត្នន៍

ផ្តល់សិទ្ធិដោយ៖ លោក ម៉េង ប៊ុនឡូ

អត្ថបទពេញនិយម
អត្ថបទថ្មី