អ្នកសិល្បៈផ្អើលនឹងទម្រង់មុខV របស់ស្រីតុ តែតាមពិតដោយសារបែបនេះសោះ
- 2018-05-17 00:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកសិល្បៈផ្អើលនឹងទម្រង់មុខV របស់ស្រីតុ តែតាមពិតដោយសារបែបនេះសោះ
ចន្លោះមិនឃើញ
ទម្រង់មុខរបស់អ្នកនាង សុខ ច័ន្ទធីតា ហៅកាតុ ចេញជាទម្រង់អក្សរ V យ៉ាងស្អាតប្លែក រហូតមិត្តភ័ក្កិសិល្បៈជាច្រើនបានសួរអ្នកនាងថាបានទៅវះកាត់កែសម្ផស្សលើទម្រង់មុខ ឬយ៉ាងណា។
និយាយដល់រឿងនេះ តារាកំប្លែងកូនមួយប្រាប់ថា មិនបានវះកាត់អ្វីនោះទេ។ តែដោយសារតែអ្នកនាងតែងហាត់ប្រាណជាប្រចាំនាំឲ្យរំញ័រសាច់ដុំលើផ្ទៃមុខហើយស្រកជាតិខ្លាញ់ ទើបធ្វើឲ្យមុខតូចជាងមុន។ អ្នកនាងថា មានមិត្តភ័ក្កិខ្លះយល់ច្រលំថា អ្នកនាងប្រហែលទៅធ្វើមុខ V តែតាមពិតគឺអត់ទេ។
តិចនិកងាយៗរបស់អ្នកម្ដាយកូនមួយរូបនេះគឺ ហាត់ប្រាណរាល់ថ្ងៃ ដោយហាត់យូហ្គាកន្លះម៉ោង រត់កន្លះម៉ោង។ លើសពីនេះម្ចាស់បទ "រាំជាន់អាចម៍គោ" បង្ហើបថា មិនប្រើថ្នាំសម្រកទម្ងន់នោះឡើយ ព្រោះខ្លាចប៉ះពាល់សុខភាព។
“និយាយរួមទៅ អូនមើលអ្នកកីឡា អ្នកទាត់បាល់ អ្នករត់កីឡាអី គាត់រត់ច្រើន។ ពេលគាត់រត់ច្រើន ក្នុងមុខរបស់គាត់អត់មានខ្លាញ់ទេ ដោយសាររត់ច្រើនវាធ្វើឲ្យរំញ័រស្បែកមុខយើង ធ្វើឲ្យមុខយើងប្រែជាតូច"។ អ្នកនាង កាតុបន្ថែម៕