ក្រោយ​មាន​ប្តី​និង​កូន​​ លី​ ច័ន្ទ​សី​ហា​ ទទួល​ការងារ​សិល្បៈ​មានលក្ខខណ្ឌ​​​​

  • 2018-05-18 03:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​សម្ដែង លី​ ច័ន្ទ​សីហា ​នៅ​តែ​បន្ត​ការងារ​សិល្បៈ​របស់​ខ្លួន​ដ​ដែល តែ​មិន​ទាំង​អស់​នោះ​ទេ​ ក្រោយ​ពី​ទើប​សម្រាល​បាន​កូ​ន​ស្រី​គួរ​ឲ្យ​ស្រលាញ់​រួច​មក​។

តារា​ទឹក​ភ្នែក​រូប​នេះ​ប្រាប់​ថា ថត​ស្ប៉តពាណិជ្ជកម្ម ឬ​ Show ផ្សេងៗ​តាម​ប៉ុស្តិ៍​ទូរទស្សន៍​គឺ​នៅ​តែ​ទទួល​ធម្មតា។ រីឯ​​ថត​ខ្សែ​ភាពយន្ត​វិញ​បើ​ខាង​ផលិត​កម្ម​ណា​ទាក់​ទង​មក អ្នកនាង​នឹង​ពិចារណា។ ប៉ុន្តែ​បើ​ទីតាំង​​តាម​បណ្ដាល​ខេត្ត​ឆ្ងាយ​ៗ​ គឺ​មិន​ទទួល​នោះ​ទេ ព្រោះ​តួ​ឯក​ក្នុង​រឿង​"កតញ្ញូ" ​គិត​ថា​នៅ​សរសៃខ្ចី​នៅ​ឡើយ និង​រវល់​ខ្លាំង​ក្នុង​ការ​មើល​ថែ​ទាំ​កូន​ព្រម​ទាំង​មុខ​ជំនួញ​ផង​ដែរ​។

ការ​មិន​ស្រវា​ខ្លាំង​លើ​ការងារ​សិល្បៈ​ លី​ ច័ន្ទ​សីហា​ ប្រាប់​ថា​មិន​ខ្លាច​បាត់​បង់​ប្រជា​ប្រិយ​ភាព​​ដែល​ខ្លួន​ខំ​កសាង​កេរ្តិ៍​ឈ្មោះ​តាំង​ពី​វ័យ​កុមារ​នោះ​ទេ។ សីហា​ថ្លែង​៖ "​ការងារ​សិល្បៈ​ និង​គ្រួសារ ​គឺ​សំខាន់​ដូច​គ្នា ក៏​ប៉ុន្តែ​ពេល​វេលា​ជា​​អ្នក​រៀបចំ។ នាងខ្ញុំ​មិន​ខ្លាច​បាត់​បង់​ទី​ផ្សារ​អី​នោះ​ទេ វា​ជា​សមត្ថ​ភាព​របស់​ខ្លួន​ឯង"។ ទោះ​យ៉ាងណា ​តារា​​មាន​មុខ​ជំនួញ​ច្រើន​មុខ​ក្នុង​ដៃ​​សង្ឃឹម​ថា​ទស្សនិកជន​នៅ​តែ​ស្រលាញ់​ចូល​ចិត្ត​ព្រម​ទាំង​គាំទ្រ​ស្នាដៃ​សម្ដែង​របស់​អ្នក​នាង​។

​​ក្រោយ​ពី​រៀប​ការ​ជា​មួយ​​​មន្ត្រី​យោធា​ ច័ន្ទ​ ថៃ​សេង​​ កាល​ពី​ថ្ងៃ​០៥ មីនា ២០១៧ ​លី ច័ន្ទ​សីហា​ ទ​ទួ​ល​បាន​កូន​ស្រី​ម្នា​ក់​ឈ្មោះ ច័ន្ទ​ ឌី​រចនា​ ជា​ចំណង​ដៃ៕​ ​​​​​​​​​​

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម
អត្ថបទថ្មី