ដឹងពីអត្ថន័យភាសាអ្នកសៀមរាបតែងនិយាយហើយ ចង់ដាច់ចង្កេះ
- 2018-05-22 03:19:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងពីអត្ថន័យភាសាអ្នកសៀមរាបតែងនិយាយហើយ ចង់ដាច់ចង្កេះ
ចន្លោះមិនឃើញ
កម្ពុជាមានភាសាកំណើតខ្លួនច្បាស់លាស់ គឺភាសាខ្មែរ តែការនិយាយក៏អាចខុសគ្នាទៅតាមតំបន់ ឬទៅតាមទម្លាប់របស់ដូនតាខ្លួននៅតាមបណ្ដាខេត្តនីមួយៗ។ បើយើងធ្វើដំណើរទៅខេត្តមួយឮអ្នកស្រុកនិយាយពាក្យប្លែកៗ យើងប្រាកដជាគិតថា ចម្លែកសម្រាប់យើង តែពេលដែលអ្នកស្រុកផ្សេងមកលេងស្រុកយើងវិញ គេក៏មានអារម្មណ៍មិនខុសពីយើងដែរ។ មិនខុសអីពីប្រជាជននៅសៀមរាប តែងប្រើពាក្យប្លែកៗមួយចំនួនជាប្រចាំ ប្រសិនបើមិនដឹងពីអត្ថន័យប្រាកដជាមិនយល់ឡើយ។
តទៅនេះសូមស្វែងយល់ភាសាអ្នកសៀមរាបដូចខាងក្រោមនេះ៖
១. តាណេះ មានន័យថា ទីនេះ
២. តាណោះ មានន័យថា ទីនោះ
៣. ស្ដុយ ឬសន្ដុយ មានន័យថា ស្អីគេ
៤. ឡាម៉េច មានន័យថា យ៉ាងម៉េច
៥. យ៉ាកណាស់ មានន័យថា ពិបាកណាស់
៦. ប្រោឡើង មានន័យថា អាក្រក់ណាស់
៧. យាយអុយ មានន័យថា និយាយអ្វី
៨. ស្នំយ៉ាង មានន័យថា សមយ៉ាង
៩. ការដែលដេញ មានន័យថា មិនដែលដឹង
១០. ស្រុកាន់យើង មានន័យថា ស្រុកផងយើង
១១. ចាណាប់ មានន័យថា ប្រសប់
១២. ខ្មាត មានន័យថា ខ្ញុំបាទ
១៣. រ៉ាណា មានន័យថា អ្នកណា
១៤. ទឹកជា មានន័យថា ទឹកសុទ្ធ
១៦. សោ មានន័យថា ហត់
១៨. តាសេ មានន័យថា សរសេរ