តាម​​ទាន់​បាន​ដឹង​​ តារា​ចម្រៀង​ប្រុស​៥​រូប​​ មាន​ប្រពន្ធ​កូន​ស្ងាត់​ៗ

  • 2018-05-24 02:02:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា​មុន​ចូល​រោង​ការ​ ឬ​បញ្ចប់​ភាព​នៅ​លីវ​ អ្នក​សិល្បៈ​​ភាគ​ច្រើន​តែង​​​​តែ​ប្រកាស​ប្រាប់​មហាជន​​ឲ្យ​បាន​ដឹង​ជា​សាធារណៈ​​ជាក់ជា​ពុំខាន។​ ដោយ​ឡែក​សម្រាប់​តារា​ចម្រៀង​ប្រុស​ ៥រូប​នេះ​វិញ​​មិន​ធ្លាប់​លេចឮ​ដំណឹង​រៀបការ​​​​​​អ្វី​ឡើយ​ ស្រាប់​តែ​ថ្មីៗ​នេះ​​បង្ហាញ​​​មុខ​ប្រពន្ធ​កូន​ជា​សាធារណៈ​ធ្វើ​ឲ្យ​ផ្អើល​អស់​មហាជន​​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ។

១. កាល​ពី​ថ្ងៃ​ទី​ ២៨ ខែ​មេសា ឆ្នាំ ២០១៨ កំពូល​តារា​ចម្រៀង​ ខេមរៈ សិរីមន្ត ដាច់​ចិត្ត​​​ទម្លាយ​រឿង​ខ្លួន​​​មាន​កូន​ ព្រម​ទាំង​បាន​រៀបការ​ប្រពន្ធ​អំឡុង​ឆ្នាំ​ ២០០៩។ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​ហ្វេនៗ​​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ព្រោះ​រឿង​រ៉ាវ​ដែល​សារព័ត៌មាន​ចុះ​ផ្សាយ​កន្លង​មក​គឺ​ជា​ការពិត​ តែ​លោក​ព្យាយាម​លាក់បាំង។

ខេមរៈ សិរីមន្ត និង​កូន​ៗ

២. តារា​ចម្រៀង​ផលិតកម្ម​សាន់​ដេ​​លោក **ខាន់ ជេមស៍​** បាន​បង្ហាញ​មុខ​មាត់​​ប្រពន្ធ​ និង​កូន​របស់​ខ្លួន​ជា​សាធារណៈ​ក្នុង​ដំណើរ​កម្សាន្ត​មួយ​នៅ​លើ​ទឹក​ដី​អង្គរ​ នៃ​ខេត្ត​សៀមរាប ក្រោយ​ពី​​ព្យាយាម​​លាក់​បាំង​​ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​​។

ខាន់ ជេមស៍​ ថ្ងៃ​ខួប​កំណើត​កូន​

៣. អតីត​តារា​ចម្រៀង​ផលិតកម្ម​ថោន​ លោក ណាំ ប៊ុណ្ណារ័ត្ន ក្រោយ​ពី​ស្ងប់​ស្ងាត់​ពី​សិល្បៈ​អស់​មួយ​រយៈ​មក ស្រាប់​តែ​ថ្មីៗ​នេះ​លោក​បាន​បង្ហាញ​មុខ​កូន​ប្រុស​ដ៏​គួរ​ឲ្យ​ស្រលាញ់​ម្នាក់​ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ពី​មហាជន​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​ផង​ដែរ​។

ណាំ ប៊ុណ្ណារ័ត្ន និង​កូន​ប្រុស​

៤. ក្រោយ​ពី​ស្ងប់​ស្ងាត់​ចេញ​បទ​ចម្រៀង​អស់​មួយ​រយៈ​​នៅ​ផលិតកម្ម​ថោន មង្គល ទីណា ស្រាប់​តែ​បែក​ធ្លាយ​ដំណឹង​មាន​ប្រពន្ធ​កូន​​កាល​ពី​ថ្ងៃ​ទី ១៨ ខែ ឧសភា ឆ្នាំ​២០១៨​។ ដំណឹង​នេះ​ត្រូវ​បាន​សាមី​ខ្លួន​ទទួល​ស្គាល់​ថា​ជា​ការ​ពិត លោក​បាន​រៀប​ការ​មាន​គ្រួសារ​អំឡុង​ឆ្នាំ​ ២០១៨ បើ​គិត​មក​ដល់​ពេល​នេះ​រយៈ​ពេល​ ១០​ឆ្នាំ​ហើយ ដោយ​ទទួល​បាន​កូន​ប្រុស​ស្រី​ ២នាក់​ជា​ចំណង​ដៃ។​

មង្គល ទីណា និងកូន​ប្រុ​ស្រី​

​​​​​​៥. ក្រឡេក​មក​ចាប់​អារម្មណ៍ ​ឌីជេ ក្ដឹប វិញ​​​លោកបាន​បង្ហាញ​រូប​ថត​ប្រពន្ធ​​ និង​កូន​សម្រាក​នៅ​មន្ទីរ​ពេទ្យ​មួយ ព្រម​ទាំង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ទៀត​ផង​។​​​​​​​​​​​​

ឌីជេ ក្ដឹប និងកូន

​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន