ទី​បំផុត លី លាន​ជា ចេញ​មុខ​បក​ស្រាយ​ពី​រូបរាង​ទ្រុឌទ្រោម​ហើយ

  • 2018-05-24 02:56:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ រូបភាព​មួយ​សន្លឹក​នៃ​​តារា​សម្ដែង​ជើង​ចាស់ Jet Li (លី លាន​ជា) បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ចំពោះ​អ្នក​គាំទ្រ ដោយ​សារ​តែ​រូប​របស់​លោក​មាន​ភាព​ចាស់ និង​ទ្រុឌទ្រោម​ខ្លាំង។

រូប​ភាព​មួយ​សន្លឹក​នោះ​ដែរ ថត​​អំឡុង​ពេល​លោក​ចូល​ទៅ​ទស្សនា​តំបន់​ប្រវត្តិសាស្ត្រ Tibet ហើយ​ត្រូវ​អ្នក​គាំទ្រ​របស់​លោក​យក​ទៅ​ចែកចាយ​ពាស​ពេញ​បណ្ដាញ​សង្គម។

ក្រោយ​ពី​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សុខភាព​របស់​លោក នៅ​ពេល​នេះ តារា​សម្ដែង​វ័យ ៥៥​ឆ្នាំ Jet Li បាន​បញ្ចប់​ពាក្យ​ចចាម​អារ៉ាម​ទាំង​ប៉ុន្មាន​ជាមួយ​នឹង​ការ​បង្ហោះ​សារ​មួយ​ផ្ញើ​ជូន​អ្នក​គាំទ្រ​ដើម្បី​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​រូប​លោក​ត​ទៅ​ទៀត។

ក្នុង​សារ​ដែល​បាន​បង្ហោះ​លើ​គណនី​ Facebook ផ្ទាល់​របស់​លោក តារា​សម្ដែង​រូប​នេះ​បាន​សរសេរ​ថា៖ "ខ្ញុំ​សូម​ថ្លែង​អំណរ​អរគុណ​ជា​ខ្លាំង​ចំពោះ​អ្នក​គាំទ្រ​រូប​ខ្ញុំ​ទាំង​អស់​ដែល​បាន​សម្ដែង​នូវ​ការ​ព្រួយ​បារម្ភ​ពី​សុខភាព​របស់​ខ្ញុំ។ ខ្ញុំ​មាន​សុខភាព​ល្អ​ជា​ធម្មតា​ទេ និង​មាន​អារម្មណ៍​ល្អ​ផង​ដែរ! ខ្ញុំ​រីករាយ​ក្នុង​ការ​ចែក​រំលែក​អ្នក​ទាំងអស់​គ្នា​នូវ​គម្រោង​ខ្លះ​ៗ​ដែល​ខ្ញុំ​កំពុង​ធ្វើ​នៅ​ថ្ងៃ​ខាង​មុខ។ តែ​ពេល​នេះ ខ្ញុំ​មាន​ការ​អរគុណ​ជា​ខ្លាំង​ចំពោះ​ការ​ព្រួយ​បារម្ភ​របស់​អ្នក​ទាំង​អស់​គ្នា​ៗ"៕ ​

ប្រភព៖ nextshark   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម