ភរិយា VJ រតនា ពពោះកូនមួយទៀតបាត់ ខណៈកូនទី១នៅឈឺមុខថ្នេរនៅឡើយ
- 2018-05-24 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភរិយា VJ រតនា ពពោះកូនមួយទៀតបាត់ ខណៈកូនទី១នៅឈឺមុខថ្នេរនៅឡើយ
ចន្លោះមិនឃើញ
បន្ទាប់ពីវីជេ រតនា បានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកសិល្បៈដូចគ្នាគឺអ្នកនាង លឹម លីសា ជាច្រើនឆ្នាំមកនេះទទួលបានកូនប្រុសមួយដ៏គួរឲ្យស្រលាញ់ទុកជាចំណងដៃមានឈ្មោះ ធី នរៈរ័ត្នបញ្ញបុត្រ។ ប៉ុន្តែ ថ្មីៗ នេះ ភរិយាលោកក៏បានបង្ហើបពីដំណើរដើមទងពេលមានកូនថា ពិតជាមានភាពលំបាក់ខ្លាំង និងជួបប្រទះឧបសគ្គជាច្រើន។ យ៉ាងនេះក្ដីខ្លួននៅតែសប្បាយចិត្ត ព្រោះពេលនេះនាង បានពពោះកូនទី២ហើយ។
ជាក់ស្ដែងថ្មីៗនេះ លឹម លីសា ត្រូវជាភរិយា វីជេ រតនា បានបង្ហោះសារយ៉ាងវែងអន្លាយនៅលើហ្វេសប៊ុកនាងថា៖" អារម្មណ៍ពេលនេះ មិនខុសពីលើកមុនប៉ុន្មានទេ ពេលកំពុងរង់ចាំ ភ័យអរៗ ត្រជាក់ដៃត្រជាក់ជើង នៅឈឺមុខថ្នេរនៅឡើយ ប៉ុន្តែម៉ាក់សប្បាយចិត្ត ព្រោះមានកំណើតកូនទី២ មួយទៀត"។
ចង់ដឹងថាយ៉ាងណាមើលរូបខាងក្រោម៖