៨សន្លឹក​បង្ហាញ​ច្បាស់​ៗ​សម្រស់​ ឡូរ៉ា ម៉ម​ ពេល​អត់​ក្រែម​ម្សៅ

  • 2018-05-25 03:55:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយ​មិត្ត​អ្នក​គាំ​ទ្រ​ប្រាកដ​ជា​ធ្លាប់​ឃើញ​សម្រស់​របស់​តារា​ចម្រៀង​ កញ្ញា ឡូ​រ៉ា ម៉ម​ ពេល​តុប​តែង​មុខ​​ពេល​ឡើង​ឆាក​មិន​ខាន។ កូន​ខ្មែរ​-អាមេរិក​រូប​នេះ​ ​មាន​ទស្សនិកជន​ជា​ច្រើន​បាន​សរសើរ​ថា​ស្រស់​ស្អាត​ខ្លាំង ធ្វើឲ្យ​អ្នក​គាំទ្រ​បុរស​ៗ​មិន​តិច​នាក់​ទេ​លង់​នឹង​សម្រស់​ម្ចាស់​បទ "​រាំ​មិន​ឆ្អែត​ទេ"។

​នៅ​ពេល​កំពុង​ហាត់​សម​ចម្រៀង​ត្រៀម​ស្វាគមន៍​ព្រឹត្តិ​ការណ៍​កី​ឡា​ជាតិ​លើក​ទី២ នៅ​ពហុកីឡាដ្ឋាន​ជាតិ តារា​ចម្រៀង​ដែល​ធ្លាប់​ដណ្ដើម​ពាន​ "​ស្រី្ត​នៃ​ពេល​អនាគត" ​តែង​ខ្លួន​យ៉ាងសាមញ្ញ ពាក់​អាវ​យឺត​ពណ៍​ស​ពី​ក្នុង​និង​អាវ​ពណ៍​ផ្ទៃ​មេឃ​ពី​ក្រៅជាមួយ​ខោ​ជើង​វែង​ពណ៍​ខ្មៅ​។ អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ជា​ងគេ​គឺ​ភាព​រួរាយ​រាក់​ទាក់​ ស្នាមញញឹមស្រស់ ជាមួយ​មុខមិនលាបក្រែម​ម្សៅ​​​របស់​កញ្ញា ឡូរ៉ា ម៉ម។

ចង់​ដឹង​​សម្រស់​តារា​ចម្រៀង​ Original Song រូប​នេះ​ពេល​អត់​ក្រែម​ម្សៅប្លែក​ខ្លាំងកម្រិត​ណា ទស្សនា​ទាំង​អស់​គ្នា៖​ ​​​

​​​

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម
អត្ថបទថ្មី