តារា៤ដួង ធ្លាប់មានប្រវត្តិកម្សត់មិនធម្មតា មុនមានរថយន្តទំនើបជិះដូចសព្វថ្ងៃ
- 2018-05-25 09:19:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារា៤ដួង ធ្លាប់មានប្រវត្តិកម្សត់មិនធម្មតា មុនមានរថយន្តទំនើបជិះដូចសព្វថ្ងៃ
ចន្លោះមិនឃើញ
ចូលសិល្បៈដំបូងៗ តារា៤ដួងមិនទាន់មានរថយន្តទំនើបជិះនឹងគេនោះទេ។ មធ្យោបាយធ្វើដំណើររបស់ពួកគេពេលនោះ គឺម៉ូតូ។ ក្រោយពីមានទីផ្សារ កាក់កបអាចរកចំណូលបានច្រើនហើយ ពួកគេក៏បានផ្លាស់យករថយន្តស៊េរីទំនើបថ្មីៗតែម្តង។ Sabay សូមលើកយកតារាទាំង៤ដួងនោះ មានដូចជា៖
១. ព្រះកាយច័ន្ទ
កាលចូលសិល្បៈដំបូង តារាសម្ដែង ព្រះកាយច័ន្ទ ទៅណាមកណាជិះម៉ូតូជាមួយឪពុកយ៉ាងកម្សត់។ ជួនកាលពេលចេញពីថតយប់ជ្រៅពេក តារាកើតនៅស្រុកកៀនស្វាយរូបនេះសុំស្នាក់អាស្រ័យវត្តអារាម ព្រោះខ្លាចជនពាលមានបំណងមិនល្អពេលធ្វើដំណើរតាមផ្លូវយប់ស្ងាត់។
ក្រោយមក តួឯកក្នុងរឿង "ស្រមោល" សន្សំប្រាក់ពីការងារសិល្បៈ ទិញបានកូនឡានម៉ាក Visto មួយគ្រឿង។ បន្ទាប់ពីចេះតែមានយីអ៊ុនក្នុងអាជីពសិល្បៈ កញ្ញាវ័យ២៤ឆ្នាំ មានរថយន្តទំនើបម៉ាកHighlander ជិះហ៊ឺហារ លែងលំបាកដូចមុនទៀតហើយ។
២. ថន លក្ខិណា
ចាប់ផ្ដើមសិល្បៈនៅឆ្នាំ២០០៥ កញ្ញា ថន លក្ខិណា មិនទាន់មានរថយន្តទំនើបជិះភ្លាមៗនឹងគេនោះទេ។ ពេលទៅថតម្ដងៗ ពិធីការីនីនិងសម្ដែងរូបនេះ ជិះម៉ូតូជាមួយមិត្តភ័ក្ដិទាំងហាលក្ដៅហាលភ្លៀង។ ក្រោយពីមានទីផ្សារការងារសិល្បៈជាហូរហែរ ប្អូនស្រីរបស់អ្នកនាង ថន តារា មានប្រាក់គ្រប់គ្រាន់ទិញរថយន្តមួយគ្រឿង ហើយឈប់ជិះម៉ូតូ។
៣. ឃុន វត្ថា
អតីតបេក្ខភាព The Voice Cambodia រដូវកាលទី១ ធ្លាប់ជិះម៉ូតូកូនទា ពេលចូលសិល្បៈបានកន្លះឆ្នាំដំបូង។ នៅពេលជិះម៉ូតូ តារារូបនេះមិនសូវមានអ្នករាប់អានច្រើននោះឡើយ។ បន្ទាប់ពីលោកខំប្រឹងសន្សំលុយ មិនថាច្រៀងតាមភោជនីយដ្ឋាន ឬឡើងឆាកតូចធំ ទីបំផុតលោកបានទិញរថយន្តCamry ស៊េរីទំនើបមួយផងដែរ។
៤. ទេព កញ្ញា
មធ្យោបាយធ្វើដំណើររបស់តួអង្គស្រីក្នុងរឿង "ស្រទន់មន្តស្នេហ៍" អំឡុងចូលសិល្បៈដំបូង គឺជិះម៉ូតូ។ កញ្ញាបានឆ្លងកាត់ការលំបាកជាច្រើន ដោយតស៊ូទៅថតទាំងយប់ព្រលប់។ ពេលត្រលប់មកផ្ទះវិញភ័យព្រួយម្នាក់ឯង ព្រោះកញ្ញាមិនមានរថយន្តទំនើបជិះនឹងគេទេ។
បន្ទាប់ពីមានទីផ្សារសិល្បៈកាន់តែច្រើន ពេលនេះតារាស្រីវ័យ២០ឆ្នាំមានសមត្ថភាពទិញរថយន្តជិះបាន លែងបង្កការលំបាកពេលចេញពីថតយប់ជ្រៅទៀតហើយ៕