ធ្លាយ​រូបរាង Samsung Galaxy A9 Star ​ប្រើ​កាមេរ៉ា​ភ្លោះ​បញ្ឈរ​ដូច iPhone X

  • 2018-05-29 11:41:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខែ​មេសា​កន្លង​ទៅ​ត្រកូល Galaxy មាន​កំណែ​លេខ SM-G8850 ត្រូវ​បាន​បង្ហោះ​ផ្សាយ​លើ​គេហទំព័រ TENAA។ លុះ​ថ្មីៗ​នេះ ​ក៏​ត្រូវ​បាន​គេ​ទម្លាយ​តាម​រយៈ​វីដេអូ​ប្រមាណ ១២ វិនាទី ថា​ជា​ម៉ូឌែល Galaxy A9 Star

ចំណុច​ចាប់​អារម្មណ៍​ មាន​ការ​ប្រើប្រាស់​កាមេរ៉ា​ភ្លោះ​បញ្ឈរ​ខាង​ក្រោយ​ដូច iPhone X របស់ Apple ហើយ​បន្សំ​ទុក​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​ដាច់​ដោយ​ឡែក​មួយ​នៅ​ផ្នែក​កណ្តាល។

ជុំវិញ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​ស្មាតហ្វូន​រំពឹង​បង្ហាញ​ខ្លួន​ក្នុង​ឆ្នាំ ២០១៨ នេះ ទំនង​បំពាក់​នូវ​អេក្រង់ OLED ទំហំ ៦,៣ អ៊ីញ កម្រិត ១ ០៨០ x ២ ២២០ ភីកសែល។ មាន RAM 4GB/64GB ROM បន្សំ​ថាមពល​ថ្ម ៣ ៧០០ mAh មាន CPU ប្រភេទ Octa-core ល្បឿន 2.2GHz ហើយ​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ 24MP+16MP និង​ខាង​មុខ 24MP ដំណើរការ​លើ​ប្រព័ន្ធ Android 8.0 Oreo៕

ទស្សនាវីដេអូ:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា