សាលា​​ជប៉ុន​មួយ រើស​សិស្ស​អាហារូបករណ៍​ ឲ្យ​លក្ខខណ្ឌ ៤ បើ​សិស្ស​ប្រលងជាប់​​ ផ្គត់ផ្គង់​រៀន​ម៉ាអេម

  • 2018-05-29 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាស្ថាន​បច្ចេកវិទ្យា​គីរីរម្យ Kirirom Institute of Technology (KIT) បាន​សម្រេច​ផ្ដល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន ១២០ កន្លែង​លើ​ជំនាញ Software Engineering (វិស្វកម្មព័ត៌មានវិទ្យា) និង​ជំនាញ​ផ្សេង​ទៀត​ដូច​ជា ស្ថាបត្យកម្ម គ្រប់គ្រងរមណីយដ្ឋាន និងភាសាបរទេស​ដល់​សិស្ស​និស្សិត​កម្ពុជា។

លក្ខខណ្ឌ​នៃ​អាហារូបករណ៍៖

  • ជា​សិស្ស​ដែល​បាន​ប្រលង​ជាប់​ថ្នាក់​ទី ១២
  • មាន​ចំណាប់​អារម្មណ៍​លើ​ជំនាញ វិស្វកម្មព័ត៌មានវិទ្យា ស្ថាបត្យកម្ម គ្រប់គ្រងរមណីយដ្ឋាននិងភាសាបរទេស​
  • ឆ្លង​កាត់​ការ​ប្រឡង​លើ​វិញ្ញាសារ​ចំណេះដឹងទូទៅ គណិតវិទ្យា និង តក្ដវិទ្យា
  • ក្រោយ​ពី​តេស្ត​ជាប់ ឆ្លង​ដល់​ការ​សម្ភាសន៍​ផ្ទាល់​មាត់។

ការ​ដាក់​ពាក្យ​៖

សូមចុះឈ្មោះចូលរួមសិក្ខាសាលាស្ដីពីអាហារូបករណ៍ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៨ នៅ​មជ្ឍមណ្ឌល​សហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC) ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​វិទ្យាស្ថាន​ភាសាបរទេស IFL៕

ចុច​ទីនេះ ចុះឈ្មោះចូលរួមសិក្ខាសាលាស្ដីពីអាហារូបករណ៍៕

អានអត្ថបទបន្ត៖

អត្ថបទ៖ រក្សា