ចង់ប្រើអ៊ីនធឺណិតល្បឿនលឿន 4.5G ត្រូវមានលក្ខខណ្ឌពិសេស
- 2018-05-22 09:20:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ប្រើអ៊ីនធឺណិតល្បឿនលឿន 4.5G ត្រូវមានលក្ខខណ្ឌពិសេស
ចន្លោះមិនឃើញ
អ្នកប្រើប្រាស់មួយចំនួនតែងតែរអ៊ូ ពេលក្រុមហ៊ុនទូរសព្ទមួយចំនួនផ្សព្វផ្សាយពីបច្ចេកវិទ្យាអ៊ីនធឺណិតល្បឿនលឿន 4G ឥឡូវអាប់ដេតឡើងដល់ 4.5G តែពេលប្រើប្រាស់ជាក់ស្តែងខ្លះល្បឿនយឺតដូចក្ដាមវារ។
លោក ស៊ង នីម អនុប្រធានផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុន Metfone បានបញ្ជាក់បញ្ចប់ការមន្ទិលថា ការដំណើរការបច្ចេកវិទ្យា 4.5G មិនបានន័យថាគ្រប់ទូរសព្ទទាំងអស់ សុទ្ធតែអាចទទួលបានបច្ចេកវិទ្យាអ៊ីនធឺណិតល្បឿនលឿនចុងក្រោយនេះទេ។
លោកបានលើកឡើងពីលក្ខខណ្ឌ ៣ សម្រាប់ការប្រើប្រាស់អ៊ីនធឺណិតល្បឿនលឿននេះ។
ឧបករណ៍៖ បានន័យថា ដើម្បីអាចប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធឺណិតល្បឿងលឿននេះបាន អ្នកប្រើប្រាស់ត្រូវការឧបករណ៍ដែលគាំទ្របច្ចេកវិទ្យា 4.5G គឺទាល់តែទូរសព្ទស៊េរីចុងក្រោយមិនថា Samsung, Apple, Huawei ឬ Sony។
**តំបន់គ្របដណ្ដប់៖ បច្ចេកវិទ្យា 4.5G ត្រូវបានដាក់ដំណើរការនៅតែទីក្រុង និងទីប្រជុំជន មិនទាន់ពង្រីកការប្រើប្រាស់បានទូលំទូលាយគ្រប់ទីកន្លែងនោះទេ។
Sim៖ អតិថិជនត្រូវប្តូរ SIM ថ្មី ទើបអាចភ្ជាប់ប្រើបច្ចេកវិទ្យា 4.5G បាន។
បច្ចុប្បន្ននេះ ក្រុមហ៊ុន Metfone និង Smart បានដាក់ដំណើរការប្រព័ន្ធ 4.5G។ បច្ចេកវិទ្យាអ៊ីនធឺណិត 4.5G អាចធ្វើឲ្យល្បឿនអ៊ីនធឺណិតលឿនជាងមុន ១០ ដងបើធៀបបណ្ដាញ 4G៕
អានអត្ថបទបន្ទាប់៖