ក្មេង​អាមេរិក​ លែង​សូវ​ជ្រួល​ជ្រើម​នឹង​ Facebook ដូច​មុន​ តែងប់នឹង YouTube វិញ

  • 2018-06-01 09:39:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​បី​ឆ្នាំ​មុន​ Facebook បាន​ក្លាយ​ជា​បណ្ដាញ​សង្គម​ដែល​ពេញ​និយម​​ជាង​គេ​បំផុត​ក្នុង​ចំណោម​ក្មេង​ជំទង់​នៅ​សហរដ្ឋអាមេរិក។​ ប៉ុន្តែ​តាម​រយៈ​លទ្ធផល​នៃ​ការ​ស្ទង់មតិ​ថ្មី​បង្ហាញ​ថា​ YouTube ជា​អ្នក​ឡើង​កូដ​វិញ​ម្ដង។

តាម​លទ្ធផល​ស្ទង់​មតិ​របស់​ Pew Research Center បាន​បង្ហាញ​ថា​​បច្ចុប្បន្ន​នេះ​មាន​ក្មេង​វ័យ​ ១៣ ទៅ ១៧ ឆ្នាំ​ ចំនួន​ ៥១% ប៉ុណ្ណោះ​ដែល​ប្រើ​ Facebook។ បណ្ដាញ​សង្គម​យក្ស​នេះ​ ត្រូវ​នាំ​មុខ​ដោយ​ YouTube (៨៥%), Snapchat (៧២%) និង Instagram (៦៩%) ដែល​ស្ថិត​ក្រោម​ដំបូល​ Facebook។

ទិន្នន័យឆ្នាំ ២០១៨

​ប្រសិន​បើ​សួរ​ថា​បណ្ដាញ​មួយ​ណា​ពួក​គេ​ប្រើ​ញឹកញាប់​ជាង​គេ លទ្ធផល​ Snapchat ឈរ​នៅ​លើ​គេ​ជា​មួយ​ចំនួន​ ៣៥% តាម​ពី​ក្រោយ​ដោយ​ YouTube (៣២%), Instagram (១៥%) និង Facebook (១០%)។

ទិន្នន័យឆ្នាំ ២០១៥

ការ​សិក្សា​នេះ​បង្ហាញ​ថា​​ Facebook ​ពិត​ជា​មិន​ងាយ​ស្រួល​នោះ​ទេ ដើម្បី​រក្សា​ដំណែង​កំពូល​របស់​​ខ្លួន និង​បង្ហាញ​ថា​​ការ​ទិញ​យក​ Instagram ជា​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​មួយ​របស់​ Facebook។

ការ​ស្ទង់មតិ​របស់​ Pew Reasearch Center ធ្វើ​ឡើង​ជា​មួយ​អាណាព្យាបាល​​​ ១ ០៥៨ រូប​ដែល​មាន​កូនៗ​អាយុ​ចន្លោះ​ពី​ ១៣ ទៅ ១៧ ឆ្នាំ និង​សម្ភាសន៍​ជា​មួយ​ក្មេង​វ័យ​ជំទង់​ផ្ទាល់​ចំនួន​ ៧៤៣ នាក់​ផង​ដែរ៕​ ​​​

ប្រភព៖ Bloomberg   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី