ហម ឈរ៉ា និង​ ហ៊ិន ច័ន្ទ​នី​រ័ត្ន​ ត្រូវ​តែង​តាំង​ជា​ទូត​សុ​ឆន្ទៈ​ គណៈកម្មាធិការ​ទូក​ ង បំបែក​ឯក​ទគ្គ​កម្ម​ពិភព​លោក

  • 2018-06-01 10:45:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យោង​តាម​សេចក្ដី​ប្រកាស​​ព័ត៌មាន​របស់​គណៈ​ធម្មាធិការ​ផលិត​ទូក ង បាន​សម្រេច​តែង​តាំង​លោក ហម ឈរ៉ា និង​កញ្ញា ហ៊ិន ច័ន្ទ​នី​រ័ត្ន​ ជា​ទូត​សុឆន្ទៈ​ របស់​គណៈកម្មាធិការ​ផលិត​ទូក​ ង ដើម្បី​បំបែក​ឯក​ទគ្គ​កម្ម​ពិភព​លោក។

​ក្នុង​សេ​ចក្តី​ប្រកាស​នោះ​បាន​បញ្ជាក់​ថា ទូត​សុឆន្ទៈ​ទាំង​ពីរ​រូប ជា​តំណាង​ផ្លូវការ​ក្នុង​ការ​ជួយ​កៀរគរ​ស្វែង​រកការ​គាំទ្រ​កម្មវិធី ផលិត​ទូក ង ក៏​ដូច​ជា​ផ្សព្វ​ផ្សាយ​ព័ត៌មាន​នានា អំពី​កម្មវិធី​ផលិត​ទូក​ ង ទៅ​សាធារណៈ​ជន ទូ​ទៅ​តាម​ប្រព័ន្ធ​សារព័ត៌មាន​ បណ្ដាញ​សង្គម ឬ​ក្នុង​ពិធី​ផ្សេងៗ។

​​​​​​​​​គណៈ​ធម្មាធិការ​ផលិត​ទូក ង ដើម្បី​បំបែក​ឯក​ទគ្គ​កម្ម​ពិភពលោក ឲ្យ​ដឹង​ថា​ ទូក​ ង ​របស់​ខ្មែរ​មាន​ប្រវែង​វែង​ជាង​គេលើ​ពិភពលោក​ ( ៨៥, ៥០ ម៉ែត្រ) កំពុង​ដំណើរ​ការ​ផលិត​នៅ​តំបន់​ចុង​ប៉ម ក្រុង​ព្រៃ​វែង​ ខេត្ត​ព្រៃ​វែង​ គ្រោង​នឹង​បញ្ចប់​ជាស្ថាពរ​ក្នុង​ខែ​កក្កដា ខាង​មុខ​នេះ។ នេះជាការ​បង្ហាញ​ពិភពលោក​ទាំង​មូល​ឲ្យ​ដឹង​ថា កម្ពុជា​អាច​បង្កើត​ស្នាដៃ​ដ៍​អស្ចារ្យ​មួយ​ និង​ជំរុញ​ស្មារតី​ស្នេហាជាតិ និង​សាមគ្គី​ភាព​នៃ​យុវជន​ជា​កូន​ចៅ​ជំនាន់​ក្រោយ​ ក្នុង​ការ​ថែរក្សា​និង​អភិរក្ស​កេរដំណែល៕​​​

អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី