អ្នក​និពន្ធ​ជើង​ចាស់ អ៊ុំ សុផានី ទទួល​មរណភាព​ ព្រឹក​មិញ​នេះ

  • 2018-06-02 06:54:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​និពន្ធ​ជើង​ចាស់ អ្នកស្រី អ៊ុំ សុផានី បាន​ទទួលមរណភាពហើយនៅព្រឹកថ្ងៃទី២ មិថុនា ឆ្នាំ២០១៨នេះ ដោយ​សារ​ជំងឺ។

អ្នកស្រី អ៊ុំ សុផានី ជា​អ្នក​និពន្ធ​ខ្មែរ​មួយ​រូប​ដែល​មាន​ទេព​កោសល្យ និង​ស្រលាញ់​ការ​តែង​និពន្ធ។ កន្លង​មក​ត្បិត​តែ​មាន​វ័យ​ច្រើន​ទៅ​ហើយ​ក្តី តែ​អ្នកស្រី​តែង​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​លើក​កម្ពស់​វិស័យ​តែង​និពន្ធ និង​អក្សរសាស្ត្រ​ខ្មែរ មិន​តែ​ប៉ុណ្ណោះ​ស្នាដៃ​ប្រលោម​លោម​របស់​អ្នក​ស្រី​ក៏​ធ្លាប់​ទទួល​បាន​ជយ​លាភី​ផង​ដែរ។

អ្នកនិពន្ធ អ៊ុំ សុផានី (រូបឆ្វេងដៃ)

នេះ​ជា​ដំណឹង​ដ៏​ក្រៀម​ក្រំ​នៃ​ការ​បាត់​បង់​អ្នក​និពន្ធ​ខ្មែរ​ម្នាក់​ដែល​បាន​ចូល​រួម​ចំណែក និង​បន្សល់​ទុក​ស្នាដៃ​ជា​ច្រើន ក្នុង​វិស័យ​អក្សរសិល្ប៍​ខ្មែរ ដូច​ជា​ប្រលោម​លោក​រឿង "លោហិត​តែ​មួយ" "ក្រោម​ដំណក់​ទឹក​ភ្លៀង" "ចិញ្ចៀនសំបុកស្រមោច" ជាដើម។

សព​អ្នក​និពន្ធ អ៊ុំ សុផានី តម្កល់​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ខ្មែរ នៅគេហដ្ឋាន​អ្នកស្រី​ នាខណ្ឌចំការមក រាជធានីភ្នំពេញ។

អត្ថបទ៖ ដេត ធន្នី